រាជរដ្ឋាភិបាល​បង្កើត​ក្រុមការងារ ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​

1649
ចែករម្លែក
  • 43
    Shares

ដោយ​: ម៉េង​ឆៃ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​មហា​សេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល ដែលមាន​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​។ សមាសភាព​ក្រុមការងារ​ថ្មី​នេះ​ត្រូវ​បំពេញការងារ​ក្រោម​ការណែនាំ និង​ដឹកនាំ​ផ្ទាល់​បី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។
​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ក្រសួងមហាផ្ទៃ ទើប​ផ្សព្វផ្សាយ នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ បង្ហាញថា ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​សំណើរ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល មាន​សមាសភាព​ប្រាំបី​រូប ដោយមាន​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន ព្រមទាំង​សមាជិក​ប្រាំ​មួយរូប​ទៀត ជា​អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ព្រមទាំង អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្សនយោបាយ​។​
​សេចក្តីសម្រេច​ដដែល លើកឡើងថា ក្រុមការងារ​នេះ ត្រូវបំពេញ​ការងារ​រ​បស់​ខ្លួន​ក្រោម​ការណែនាំ និង​ដឹកនាំ​ផ្ទាល់​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​តួនាទី​ភារកិច្ច រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ​ពិភាក្សា​នូវ​បញ្ហា​ប្រឈម​នានា ដែល​សង្គម​ស៊ីវិល​បាន​ជួបប្រទះ​។ ប្រមូល​ព័ត៌មាន និង​សិក្សា​អំពី​សំណើ និង​សំណូមពរ​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល រួច​លើក​យោបល់​ជូន​រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ពិភាក្សា​ដោះស្រាយ​ជា​សមត្ថកិច្ច​។ ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត អំពី​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ និង​លិខិតបទដ្ឋាន​គតិ​យុ​ត​នានា​ជា​ធរមាន ដែល​ពាក់ព័ន្ធ​ទៅនឹង​អង្គការ​សង្គម​ស៊ីវិល បំពេញភារកិច្ច​ផ្សេងៗ​ទៀត តាម​ការចាំបាច់​។​
​ ​សេចក្តីសម្រេច​ដដែល បានកំណត់​តួនាទី​រប​ស់​ក្រុមការងារ​នេះ រួមមាន​៖ រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ​ពិភាក្សា​នូវ​បញ្ហា​ប្រឈម​នានា ដែល​សង្គម​ស៊ីវិល បាន​ជួបប្រទះ​។ ប្រមូល​ព័ត៌មាន និង​សិក្សា​អំពី​សំណើ និង​សំណូមពរ​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល រួច​លើក​យោបល់​ជូន​រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ដោះស្រាយ​ជា​សមត្ថកិច្ច​។ ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត អំពី​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ជា​ធរមាន ដែល​ពាក់ព័ន្ធ​ទៅនឹង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​បំពេញភារកិច្ច​ផ្សេងៗ​ទៀត តាម​ការចាំបាច់​។​
​សេចក្តីសម្រេច​ដដែល ក៏បាន​កំណត់ថា ក្រុមការងារ​ថ្មី​នេះ ត្រូវបំពេញ​ការងារ​រ​បស់​ខ្លួន​ក្រោម​ការណែនាំ និង​ដឹកនាំ​ផ្ទាល់​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ក្នុងនោះ សមាជិក​ក្រុមការងារ ត្រូវ​ចូលរួម​ប្រជុំ តាម​ការកោះអញ្ជើញ​រប​ស់​ប្រធាន​ក្រុមការងារ ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។​
​សូម​រម្លឹកថា បន្ទាប់ពី​បញ្ចប់​តំណែង​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​មេធាវី ប៊ុន ហុន ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ចាប់តាំងពី​អាណត្តិ​ទី​៥ ហើយ​នៅក្រោយ​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៨ លោក ប៊ុន ហុន ក៏​នៅតែ​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដដែល​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម