លីន លី​លី កាន់តែ​ល្បី​សម្រស់​កាន់តែ​គួរឱ្យ​ស្រលាញ់

1841
ចែករម្លែក
  • 14
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ពី​កាសែត​រស្មី​កម្ពុជា សូម​បង្ហាញ​វត្តមាន​តារា​សម្តែង​ស្រី ដែល​ទើបតែ​ប្រឡូក​វិស័យ​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​សមត្ថភាព​និង​សម្រស់​ស្រស់ស្អាត គួរឱ្យ​ស្រលាញ់ ខណៈ​អ្នកគាំទ្រ​ជា​បុរសៗ​ចង់​លង់​និង​តាម​សុំ​ស្នេហ៍​ជាច្រើន​គឺ​កញ្ញា លីន លី​លី​។​

​តារា​សម្តែង​វ័យក្មេង​កញ្ញា លីន លី​លី ត្រូវបាន​អ្នកគាំទ្រ​ពេញចិត្ត​ចំពោះ​ការសម្តែង​របស់​នា​ងក​ន្ល​ង​មក​ដែល​នាង​បង្ហាញខ្លួន​ជាច្រើន​ក្នុង​ខ្សែភាពយន្ត​ទាំង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥ និង ស៊ី​ធី​អិន កន្លងមក​។ អ្វីដែល​មហាជន​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ស្គាល់​នាង​នោះ​គឺ លីន លី​លី ក្នុងពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​តែងតែ​ទទួល​ការសម្តែង​ក្នុង​រឿង​ដុំ​របស់​ផលិតកម្ម​ល្បី​ជាច្រើន​ផងដែរ​។​

​តារា​ស្រី​គួរឱ្យ​ស្រលាញ់​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា បច្ចុប្បន្ន​នាង​ទើប​ទទួលបាន​ថត​រឿង​ដុំ គឺ រឿង “​ឈាម​” ដែល​នាង​កំពុងតែ​នៅ​ថត​នៅឡើយ ហើយ​រឿងនេះ​ជា​ស្នាដៃ​រឿង​ដុំ​ចុងឆ្នាំ​២០១៨​នេះ ។ កាលពី​ថ្មីៗ​នេះ​ផងដែរ នាង​ទើបតែ​បញ្ចប់​ការថត​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍​លេខ​៥ និង ថត​ស្ព​ត​ពាណិជ្ជកម្ម ឱ្យ​ក្រុមហ៊ុន​បានជា​ច្រើន​មកហើយ ទើប​ហ៊ាន​ទទួល​ថត​រឿង​ដុំ​វិញ​។

​កញ្ញា លីន លី​លី បាន​បង្ហើប​ឱ្យដឹងថា នាង​មាន​សម្រស់​ស្អាត គឺ​ស្អាត​ចេញពី​កំណើត​តែម្តង សូម្បី​ម្តាយ​របស់​នាង​ក៏​ស្អាត​ដូច​នាង ហើយ​បើ​និយាយ​ស្បែក​គឺ ស​ដូចគ្នា ។ នាង​បាន​បញ្ជាក់ថា នាង​មិនមាន​ការវះកាត់ ឬ កែ​សម្ផស្ស ត្រង់​ចំ​ណុង​ណា​ឡើយ ។ សូម្បីតែ​ការថែរក្សា​សម្រស់ ស្បែក ដងខ្លួន និង ផ្ទៃមុខ នាង​តែងតែ​ជ្រើសរើស​វិធី បុរាណ ច្រើនជាង​ការប្រើប្រាស់​គ្រឿងសម្អាង ឬ ផលិតផល​គីមី​។​

​សូមបញ្ជាក់ថា តារា​សម្តែង​កញ្ញា លីន លី​លី នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​អ្នកគាំទ្រ ជាច្រើន​តែងតែ​តាមដាន​សកម្មភាព និង រូប​សម្រស់​របស់​នាង​។ ជាពិសេស​បុរស​ដែល​គាំទ្រ​និង​តាម​ចូលចិត្ត​រូបនាង​មិនចេះ​តិច​ឡើយ ខណៈ​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​ប្រមាណ​ជិត​៣​ឆ្នាំ​មកហើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម