ថ្ងៃទី​០៦ ខែវិច្ឆិកា ២០១៨

1166
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ប្រែ​មក​ល្អជា​មធ្យម​វិញ ដូចនេះ​បើ​ចង់ ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​វិលត្រឡប់​មកវិញ​ផង​។ ការរស់នៅ ឃើញថា​ជួប​នូវ​បញ្ហា​មួយចំនួន​យាយី​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកតា​ន​តឹង​និង​នឿយ ណាយ​ផ្លូវចិត្ត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពរលូន​ល្អ​ទៅមុខ និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ធ្វើឱ្យ​កើតការ​រកាំរកូស​ច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​កម្រិត​ត្រឹម​មធ្យម​ហេតុនេះ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទៅ​ពឹង​នរណាម្នាក់​លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខកបំណង​នោះ​ក៏មាន​ខ្ពស់ ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំខាល


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពី ព្រោះថា​តែង​ផ្តល់​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់ក្តៅ​ផង​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ផ្សើម​បំពង់ក​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មិន​ប្រកបការងារ​សំខាន់​ឃើញថា​មិនមាន​អ្វី​ចូលមក​នាំ ពិបាក​ឆ្លងកាត់​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល មិនតិច​ដែរ​ទេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ការ​ថ្នាំងថ្នាក់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពីព្រោះ​ម្នាក់ៗ​ប្រកាន់ ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច​ពិសេស​បញ្ហា​ប្រាក់ កាស​ត្រូវ​រែកពន់​លំបាក​ច្រើន​ហើយ​បញ្ហា​ការងារ​មិន​ដើរ​ទៀតផង​។ ក្រៅពីនេះ​លោកអ្នក​នៅទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​នាំឱ្យ​ជួប​ការលំបាក​ដល់​ខែ ក្រោយ​ថែមទៀត​។ លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើបប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពិសេស​ចូរ​ប្រយ័ត្ន កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​ភាព​ច្រណែនឈ្នានីស​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ ទំនង​ការងារ​ការចរចា​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ហួស​ពី​ការ​គិតទុក​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​តែ​ងាយ​ចំណាយ​ទៅវិញ​ហេតុនេះ​ត្រូវ​ចេះ​ចាយវាយ​សន្សំសំចៃ​ដើម្បី​ចៀសវាង​ជួប​វិបត្តិ​ថវិការ​ណាមួយ​កើតឡើង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​នោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ចំណូល គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​

សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​មិនតិច ដែរ​ឡើយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់ សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ផង​។ ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ លោកអ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើប ប្រសើរ​ហោង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវ ទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់ អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដោយសារ​ម្នាក់ៗ មិនសូវ​យកចិត្តទុកដាក់​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​យឺតយូរ​និង​រាំងស្ទះ​ច្រើន​ថែមទៀត​។ សម្រាប់​ការ ប្រកបការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​តែង​មិន​សម្រេច​ដូច​គាប់​បំណង​ដែរ​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ពីព្រោះ​ផល អាក្រក់​នោះ​មាន​ចំពោះមុខ​ច្រើនជាង​ល្អ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ចៀសផុត​បញ្ហា​មួយចំនួន​បាន​យ៉ាង​ងាយស្រួល ហើយ​ពិសេស​ការប្រកប​ការងា​រតែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផង​។ ចំណែក​អ្នក​ប្រកប​ការ ងារ​សព្វបែបយ៉ាង​បើទោះបី​កិច្ចការ​មមាញឹក​ពិតមែន​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។ ក្នុងពេល​នេះដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម​ដូចនេះ​ជា​ឱកាស ល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ណាស់ដែរ​។​

​រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ការប្រកប​ការងារ​ទាក់ទង​ប្រាក់កាស​ឬ​ការ សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់ និង​បើ​ចង់​បើក​របរ​ថ្មី​ក៏​ជា​ពេលវេលា​ល្អប្រសើរ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព សុខដុម​ដូច​សព្វមួយដង​តែ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពីព្រោះ ងាយ​ជួប​បញ្ហា​ណាស់​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ ក្នុងការ​ដោះស្រាយ​បំផុត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម