​គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​

925
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ចំណាស់​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ក្រុម​១៧​ភូមិ​កា​ឡោម​ភ្លុក​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោងឫស្សី​។​ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​(​បើករថយន្ត​គេចខ្លួនបាត់​)​កាលពី​រសៀល​ថ្ងៃទី ៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក​សោម​រ៉ាវុធ​មន្ត្រី​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ពូ​ពឿ​ន​ភេទ​ប្រុស​អាយុ​៧៣​ឆ្នាំ​មុខរបរ​ធ្វើស្រែ​នៅ​ភូមិ​និគម​ន៍​ក្រោម​ឃុំ​ឫស្សី​ក្រាំង​ស្រុក​មោង​ឬ​ស្សី​។​ដោយឡែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​(​បើករថយន្ត​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ចុះមក​ដល់​)​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បានធ្វើ​ដំណើរ​ពី​ទិស​បាត់ដំបង​ទៅ​ភ្នំពេញ​។​ពេលមកដល់​ចំនុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​០១​គ្រឿង​ពីក្រោយ​ម៉ាក​ហុងដា​C១២៥​ពណ៌​ខ្មៅ​ស៊េរី​២០១២ ពាក់​ស្លាក​លេខ​បាត់ដំបង​១R-៩២១២​បើកបរ​ស្រប​ទិស​គ្នា​បណ្តាលឱ្យ​របួសធ្ងន់​។

​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី​។​រីឯ​ម៉ូតូ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ស្រុក​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​ឃំ​ុ​ព្រៃ​ស្វាយ រង់ចាំ​ដោះស្រាយ​ពេល​ស្រាប​ជ្រាវ​រក​ម្ចាស់​រថយន្ត​ឃើញ​៕S/

​គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​


ទីតាំងផ្សាយពាណិជ្ជកម្ម