​បុរស​ដែល​ហែល​ទឹក​លង់​ស្លាប់​រក​សព​ឃើញ​ហើយ​

1372
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ដែល​មក​បង់សំណាញ់​ហើយ​បាន​លង់ទឹក​ស្លាប់​កាលពី​យប់​ថ្ងៃ អាទិត្យ​ទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ចំណុច​ដៃទន្លេ​ស្ពាន​ហង្ស​កោះ​ពេជ្រ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​រហូតមកដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៥​ខែ​ឆ្នាំ​ដដែល​ទើប​ប្រទះឃើញ​​ដែល​អណ្តែត​ឡើង​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​កន្លែង​ដែល​លិច​។​

ជនរងគ្រោះ​ឈ្មោះ​ឡុង សំណាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​កន្លែងធ្វើការ​ក្នុង​កោះ​ពេជ្រ​មាន​ស្រុកកំណើត​នៅ​ភូមិ​អូ​រំ​ចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្ត​ពោ​ធិ៏​សាត់ មាន​ប្រពន្ធ​ឈ្មោះ ស្រីអូន មានកូន​ស្រី​ម្នាក់​ទើបតែ​អាយុ​២​ខួប​។

​សាក្សី​ដដែល​បាន​បន្តថា ភ្លាមនោះ​ប្អូនៗ​ក៏​ស្រ​វ៉ា​ជួយ​ដែល​តែ​ចាប់​មិនទាន់​ហូរ​តាម​ទឹក​បាត់​តែម្តង​។រហូតមកដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​៥​ខែ​ឆ្នាំ​ដដែល​បងប្អូន​ក៏​មករក​ស្រាប់តែ​សព​អណ្តែត​ឡើង​ទើប​រាយ​ការ​ទៅ​សមត្ថកិច្ច​តែម្តង​។​បច្ចុប្បន្ន​ជន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​៕S/​

​បុរស​ដែល​ហែល​ទឹក​លង់​ស្លាប់​រក​សព​ឃើញ​ហើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម