​ធ្លាក់​រថយន្ត​បែន​ពី​លើ​ភ្នំ​លៀប​ពេល​កាយ​ដី​បង្ក​ស្លាប់​តៃកុង​

806
ចែករម្លែក

ដោយៈ ប . ជ័យ / បន្ទាយ មាន ជ័ យៈ ធ្លាក់ រថយន្ត បែន ពី កំ លើ ភ្នំ លៀប ខណៈ លួច ធ្វើ អាជីវកម្ម កាយ ដី ខុសច្បាប់ បង្ក ស្លាប់ តៃកុង ម្នាក់ ។ ឧបទ្ទវ ហេតុនេះ បានកើត ឡើង ស្ថិតនៅ ភូមិ ទ្រ យោង ឃុំ ភ្នំ លៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី រសៀល ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។

មន្ត្រីនគរបាល ប៉ុស្តិ៍ រដ្ឋបាល ឃុំ ភ្នំ លៀប បាន ប្រាប់ សារព័ត៌មាន ថា : មុនពេល កើតហេតុ រថយន្ត បែន ដឹក ដី ម៉ាក ហ៊ី ណូ ១ គ្រឿង ពាក់ ស្លាក លេខ បាត់ដំបង ៣A១១០៧ អ្នក ខាងលើ បាន ស៊ីឈ្នួល បើករថយន្ត ឱ្យ ថៅកែ មានឈ្មោះ យឿន សំបូរ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិ – ឃុំ ខាងលើ ។

ប៉ុន្តែ ខណ : រថយន្ត ចត លើ ជំរាល ចង្កេះភ្នំ ហើយ ការកាយ ដី និង ដឹក ដី ក្នុងស្ថានភាព គ្មាន បច្ចេកទេស បង្ក ឱ្យ រអិល រថយន្ត ធ្លាក់ ចុះមក បណ្តាលអោយរ ថ យន្ត ខូច ខ្ទេចខ្ទីរ ។ ចំណែក អ្នកបើកបរ ដែល ឡើង ឈរលើរ កាប៊ីន រថយន្ត ក៏ ធ្លាក់ ស្លាប់ទៅ ។ ក្រោយ មាន គ្រោះថ្នាក់ ដ៏ រន្ធត់ នេះ ទើប បែកធ្លាយ នូវ អាជីវកម្ម លួច កាយ ដី និង ថ្មភ្នំ លៀប នោះ ដោយ ខុសច្បា់ប់ ។

ករណីនេះ លោក សុ ត វ ឌ្ឍ នា ប្រធាន ម ន្ទិ រ រ៉ែ និង ថាមពល ខេត្តបន្ទាយមានជ័យ មិនអាច ទាក់ ទង់ បាន នៅ ថ្ងៃទី ៥ ខែវិច្ឆិកា ។ ប៉ុន្តែ លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះ បាន ប្រាប់ថា : ម្ចាស់ អាជីវកម្ម នោះ បាន សុំច្បាប់ ដល់ លោក រួចហើយ ៕S/

ធ្លាក់ រថយន្ត បែន ពី កំ លើ ភ្នំ លៀប ពេល កាយ ដី បង្ក ស្លាប់ តៃកុង

ទីតាំងផ្សាយពាណិជ្ជកម្ម