ទទួលទាន​កាហ្វេ​ក្តៅ​ល្អ​ជាង​កាហ្វេ​ត្រជាក់​

2019
ចែករម្លែក
  • 2
    Shares

​កាហ្វេ​ក្តៅ​មាន​បរិមាណ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ជាង​កាហ្វេ​ត្រជាក់​។​នេះ​បើតាម ការស្រាវជ្រាវ​ថ្មី​មួយ​នៅ​អាម៉េរិក ។​

​ការស្រាវជ្រាវ​ថ្មី​រកឃើញថា កាហ្វេ​ក្តៅ​ផ្តល់​គុណប្រយោជន៍​សុខភាព​មួយចំនួន រួមមាន​បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​មួយចំនួន​, ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ។​

​ក្នុងការ​ស្រាវជ្រាវ​នេះ​, ពួក​អ្នកវិទ្យាសាស្ត្រ​ពី​សកល​វិទ្យាល័យ Thomas Jefferson (​អាមេរិក​) រកឃើញថា កាហ្វេ​ក្តៅ​មាន​បរិមាណ​សរុប​អាស៊ីត titratable ក៏ដូចជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើនជាង ប្រៀប​នឹង​កាហ្វេ​ត្រជាក់ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម