មនុស្ស​រាប់ម៉ឺន​នាក់​ដើរ​ក្បួន​គាំទ្រ​រដ្ឋាភិបាល​ស្រីលង្កា​ថ្មី​

1274
ចែករម្លែក

ប្រជាជន ស្រីលង្កា រាប់ម៉ឺន នាក់ បាន ដើរ ដង្ហែរ កាលពី ថ្ងៃ ចន្ទ ទី ៥ វិច្ឆិកា ដើម្បី គាំទ្រ រដ្ឋាភិបាល ថ្មី ដែល ដឹកនាំ ដោយ អតីត បុរស ខ្លាំង របស់ ប្រទេស នេះ ដែល បង្ហាញឱ្យឃើញ នូវ ការបែកបាក់ នយោបាយ នៅ ប្រទេស ដែន កោះ នៅ មហាសមុទ្រ ឥណ្ឌា នេះ ។

លោក Maithripala Sirisena (រូបស្តាំ) និង លោក Mahinda Rajapaksa (រូបកណ្តាល)
ចូលរួមការប្រមូលផ្តុំមួយនៅខាងក្រៅរដ្ឋសភា កាលពីថ្ងៃចន្ទ

ការជួប ជុំគ្នា នៅ ជិត សភា នេះ បាន កើតឡើង ចំពេល មាន វិបត្តិ រដ្ឋធម្មនុញ្ញ ដែល បង្កឡើង ដោយ ប្រធានាធិបតី លោក Maithripala Sirisena ទម្លាក់ លោក Ranil Wickremesinghe ចេញពី តំណែង នាយករដ្ឋមន្ត្រី ហើយ ដាក់ លោក Mahinda Rajapaksa អតីត មេដឹកនាំ នៃ ប្រទេស នេះ ជំនួស លោក និង បាន ព្យួរ សភា ។

លោក Ranil Wickremesinghe បាន បដិសេធ មិន ចាក ចេញពី លំនៅដ្ឋាន ជា ផ្លូវការ របស់លោក ដោយបាន អះអាងថា លោក គឺជា នាយករដ្ឋមន្ត្រី ស្របច្បាប់ ហើយ ថា ប្រធានាធិបតី មិនមាន សិទ្ធិ តាម រដ្ឋធម្មនុញ្ញ ដើម្បី ដាក់ជំនួស លោក ទេ ។ អ្នកគាំទ្រ រាប់ពាន់នាក់ របស់លោក បាន សម្តែង ការមិន ពេញចិត្ត និង មានការ ប្រុងប្រយ័ត្ន ។

ក្រុម អ្នកគាំទ្រ របស់ លោក Mahinda Rajapaksa នៅឯ ការជួប ជុំនោះ បាន ស្រែកថា ” នេះ ជា អំណាច របស់ នរណា ? វា ជា អំណាច របស់លោក Mahinda Rajapaksa!” ។

ខណៈដែល ចម្រៀង ស្នេហា ជាតិ ត្រូវបាន ច្រៀង ឡើង នោះ មនុស្ស រាប់ពាន់នាក់ បាន ដើរ ដង្ហែ កាត់ ភ្លៀង ធ្លាក់ ខ្លាំង ឆ្ពោះទៅកាន់ កន្លែង ប្រមូលផ្តុំ ។ ប៉ូលីស និង កងកម្លាំង ពិសេស ស្រីលង្កា ដែល ប្រដាប់ ដោយ កាំភ្លើង បាន ឈរ ការពារ សន្តិសុខ ។

ប៉ូលិស បាន និយាយថា មនុស្ស ប្រហែល ១២០.០០០ នាក់ បាន ចូលរួម ការប្រមូលផ្តុំ នេះ ។

លោក Pradeep Kariyawasam ប្រធាន គណបក្ស របស់ លោក Mahinda Rajapaksa នៅ ទីក្រុង កូ ឡុំ ប៊ូ បាន និយាយថា ទោះបីជា លោក Ranil Wickremesinghe នៅតែ អះអាងថា លោក ជា មេដឹកនាំ ស្របច្បាប់ របស់ ប្រទេស នេះ ក៏ដោយ ក៏ ប្រជាជន គឺ នៅ ជាមួយ ពួកយើង ។

លោក Maithripala Sirisena និង លោក Mahinda Rajapaksa បានមក ដល់ ការជួប ជុំគ្នា នេះ ខណៈដែល មានការ ស្រែក អបអរ ។

ក្រុម អ្នកគាំទ្រ របស់លោក Mahinda Rajapaksa បាន ចោទប្រកាន់ លោក Ranil Wickremesinghe ថា បាន លក់ ទ្រព្យសម្បត្តិ របស់ ប្រទេស ស្រីលង្កា ដោយ លើកឡើង អំពី កិច្ចព្រមព្រៀង ជួល ដី រយៈពេល ៩៩ ឆ្នាំ ដែល រដ្ឋាភិបាល របស់ លោក រដ្ឋាភិបាល បានធ្វើ ជាមួយ ក្រុមហ៊ុន ហុងកុង រួមជាមួយ ក្រុមហ៊ុន ចិន China Merchants Port Holdings Co. ,Ltd កាលពី ឆ្នាំមុន ដើម្បី ប្រតិបត្តិការ កំពង់ផែ ដែល ត្រូវបាន អភិវឌ្ឍ ដោយ ប្រាក់ បំណុល របស់ ចិន ក្នុងអំឡុងពេល លោក Mahinda Rajapaksa បានធ្វើ ជា ប្រ ធានា ធិបតី ៕ ដោយ ៖ សុខា /sn

ទីតាំងផ្សាយពាណិជ្ជកម្ម