​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​អ៊ុត​កៅស៊ូ លើផ្លូវ​សម្ដេច​វិបុល​បញ្ញា សុខ អាន

755
ចែករម្លែក

​ដោយ​៖ បាយ័ន​ /
​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម អ៊ុត​ក្រាល​កៅស៊ូ នៅតាម​បណ្ដោយ​ផ្លូវ សម្ដេច​វិបុល​បញ្ញា សុខ អាន (​អតីត​ផ្លូវ ៦០ ម៉ែត្រ​) ដែល​អនុលោម តាម​ប្រសាសន៍​របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិអប្សរា ក្នុង​កិច្ចប្រជុំ​លើកដំបូង នៃ​គណៈកម្មការ អន្ដរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ វិស័យ​ទេសចរណ៍ ខេត្តសៀមរាប កាលពីថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ។​

​ការស្ថាបនា ជួសជុល និង​កែលម្អ​ផ្លូវ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ គឺធ្វើឡើង​ក្នុង​បំណង ដើម្បី​សម្រួលការ​ធ្វើដំណើរ ដល់​សាធារណជន ក៏ដូចជា ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ មក​កម្សាន្ត​ខេត្តសៀមរាប ៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម