នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​និយាយថា ជប៉ុន​ពិចារណា​ការគាំទ្រ​ហិរញ្ញវត្ថុ​នាពេល​អនាគត​

2602
ចែករម្លែក

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀ ម៉ូហាម៉ាត បាននិយាយកាលពីថ្ងៃអង្គារទី៦វិច្ឆិកាថា ជប៉ុនត្រៀមបន្តការគាំទ្រម៉ាឡេស៊ីដើម្បីជួយជម្នះបញ្ហាហិរញ្ញវត្ថុរបស់ខ្លួននាពេលអនាគត បើតំរូវការកើនឡើង។

មហាធៀ បានប្រាប់សន្និសីទកាសែតមួយថា« នាយករដ្ឋមន្រ្តីស៊ីហ្សី អាបេ បានធានាថា បើនៅពេលអនាគត យើងត្រូវអោយជប៉ុនជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់យើង លោកត្រៀមខ្លួននិងរដ្ឋាភិបាលជប៉ុនត្រៀមពិចារណាវា»។

ម៉ាឡេស៊ី នៅខែនេះបានប្រកាសចេញថវិកាឆ្នាំ២០១៩ធំមួយ និងការព្យាករណ៍រំពឹងថានឹងមានឱនភាពសារពើពន្ធធំឡើង ខណៈរដ្ឋាភិបាលថ្មីកំពុងខិតខំពុះពារនឹងចំណូលទាបជាមុននិងបំណុលធំធេងដែលបន្សល់ទុកពីអ្នកកាន់តំណែងមុន៕ដោយ៖វាសនា

លោកមហាធៀ ស្វាគមន៍នាយករដ្ឋមន្រ្តីជប៉ុននៅចុងបញ្ចប់នៃសន្និសីទកាសែតរួមមួយនៅក្រុងតូក្យូកាលពីថ្ងៃ៦វិច្ឆកា

ទីតាំងផ្សាយពាណិជ្ជកម្ម