បុរស​ម្នាក់​រំលោភ​កូនចុង​ខ្លួនឯង​បានសម្រេច​៤​ដង ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ​

1363
ចែករម្លែក
  • 147
    Shares

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​នគរបាល​បាន​ចាប់​វាយខ្នោះ​បុរស​ជា​ឪពុកចុង​ម្នាក់ ដែល​ចាប់រំលោភ​សេពសន្ថវៈ​កូនចុង​របស់ខ្លួន​បានសម្រេច​៤​ដង​។ ការឃាត់ខ្លួន​ឪពុក​ទមិឡ​នេះ ធ្វើឡើង​នៅ​ចំណុច​ភូមិ​ក្របីព្រៃ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ នឹ​ល ពា​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​និង​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ធ ច អាយុ​១១​ឆ្នាំ រស់ នៅ​ភូមិ​ជាមួយគ្នា​។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ខាងលើ បានចេញ​ទៅធ្វើ​ការ​នៅ​ភ្នំពេញ ដោយ​ទុក​ក្មេងស្រី​រងគ្រោះ និង​ប្អូន​តូច​រស់នៅ​ជាមួយ​ឪ​ពុង​ចុង​។ ប្រភព​បន្តទៀតថា នៅ​យប់​ថ្ងៃទី​៥​ខែវិច្ឆិកា​ជនសង្ស័យ និង​គូកន​ពីរ​នាក់​ទៀត បាននាំគ្នា​ទិញ​ថ្នាំញៀន​យកមក​ជក់​នៅផ្ទះ​របស់​ខ្លួន​ជក់ រួច​ក៏​បែកផ្លូវ​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​។ នៅពេល​បែក​ពី​មិត្តភក្តិ​ជនសង្ស័យ​មាន​អារម្មណ៍​ចង់​រួមភេទ​ក៏​ចាប់​កូនស្រី​ចុង​របស់ខ្លួន​រំលោភ​ទាំង​កំរោល រហូត​បានសម្រេច​។ លុះ​ព្រឹក​ឡើង យាយ​របស់​ក្មេងស្រី​រងគ្រោះ​បានមក​ហៅ​ចៅ​ឲ្យ​ទៅ​ហូប​អី​ពេលព្រឹក ក៏​ប្រទះឃើញ​ចៅ​ចេញឈាម​តាម​ទ្វារមាស​ក៏​សួរនាំ​នាង​ក៏​ប្រាប់ថា ឪពុកចុង​របស់​នាង​រំលោភ​រហូតដល់​ទៅ​៤​ដង​។ លឺ​ដូច្នោះ​គាត់​ក៏​ប្រញាប់​យក​ចៅ​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ភ្នំ​តូច​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​

​ក្រោយពី​ទទួលដំណឹង​រួចមក កម្លាំង​នគរបាល​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​បាន​ភ្លាមៗ និង​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​ហើយ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​ចុង​បានសម្រេច​៤​ដង​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុក​កសាង​សំណុំរឿង ប​ញ្ចូ​ន​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម