ពិធី​ប្រគល់​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​មន្ត្រីរាជការ បុគ្គលិក​ជាប់កិច្ចសន្យា និង​និវត្តជន នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​

846
ចែករម្លែក

ដោយ / គ្រី សម្បត្តិ / ភ្នំពេញ​: ពិធី​ប្រគល់​ទទួល​ប័ណ្ណសមាជិក បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​ផ្សព្វផ្សាយ​អំពី​គោល នយោបាយ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ជូន​ដល់​មន្ត្រីរាជការ បុគ្គលិក ជាប់កិច្ចសន្យា និង​និវត្តជន នៃ​អគ្គលេខាធិការដ្ឋាន ក្រោម​វត្តមាន​លោក អ៊ុ សារិទ្ធ អគ្គលេខាធិការ​ព្រឹ​ទ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ក្នុងឱកាស​នោះ លោក អ៊ុ សារិទ្ធ មានប្រសាសន៍ថា ៖ បំណង​នៃ​ពិធី​ប្រគល់​ទទួល​ប័ណ្ណសមាជិក បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នាពេលនេះ គឺ​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ព្រឹ​ទ្ឋ​សភា និង​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ព្រឹ​ទ្ឋ​សភា និង​បង្ហាញ​ឱ្យ​កាន់តែច្បាស់​ពី​គោលនយោបាយ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែបាន​យកចិត្តទុកដាក់​ដល់​ប​ញ្ហា​សុខុមាលភាព ជីវភាព​រស់នៅ រួមទាំង​ផលប្រយោជន៍​របស់​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និវត្តជន អតីតយុទ្ធជន ព្រមទាំង​បុគ្គលិក កម្មករ​របស់​យើង​ផងដែរ​។​

​លោក​អគ្គលេខាធិការ បញ្ជាក់ថា ៖ កម្ពុជា​យើង​ពិត​ជាមាន​មោទនៈភាព​ណាស់​ចំណោះ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបាន​ធ្វើឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​ទៅមុខ និង​ដើរ​តាម​យុគសម័យ​ទំនើប​ដែល​កំពុងមាន​ការរីក​ចម្រើន ក្នុងនោះ​កិច្ច​គាំពារ​សុខុមាលភាព គឺ​ត្រូវបាន​លើកកម្ពស់ ហើយ​របប​សន្តិសុខ​សង្គម បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងសង្គម​ជាតិ ក្នុងការ​កាត់បន្ថយ​ចំណាយ​នៅក្នុង​ក្រុមគ្រួសារ ចំពោះ​ការទទួល​សេវា​ព្យាបាល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម