ឆក់​ទូរស័ព្ទ​បានសម្រេច​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ម្នាក់​រត់​រួច​ម្នាក់​

620
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ ០២​នាក់ ពេលធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច ហើយ​ព្យាយាម​បើក​រត់​កេ​ច​ខ្លួន តែ​ត្រូវ​ជនរងគ្រោះ​ដេញតាម​ពីក្រោយ​ស្រែក​ចោរៗ ធ្វើ​ឲ្យ​ភិតភ័យ​ធ្លាក់​ជនសង្ស័យ​ម្នាក់​ប្រជាពលរដ្ឋ​វាយ​មួយ​ដៃ​មួយ​ជើង​ស្ទើ​ស្លាប់ ទើប​សមត្ថកិច្ច​ទៅដល់​ក៍​យកមក​ធ្វើការ​សាកសួរ និង​យកទៅ​លាង​របួស​។ ករណី​ខាងលើ​បង្ករ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃទី​៦​វិច្ឆិកា​នេះ នៅតាម​បណ្តោយ​ផ្លូវ​ហាណូយ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ ថា ហៅ​ហុង អាយុ ៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឌួង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ ចំណែក​បក្ខពួក​ម្នាក់ទៀត​គេចខ្លួន មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡុង ចិន្តា អាយុ ២៧​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ភូមិ​ពោធិ៍​រ៉ា ឃុំ​ភ្នំ​បាទ ស្រុក​ពញ្ញាឮ ខេត្ត​កណ្តោល​។​

​មុន​កើតចេញពី​កន្លែងធ្វើការ​ត្រឡប់ទៅផ្ទះ ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ស្កូ​ប​ពី​ពណ៌​ស ខណៈ​ដល់​ចំណុច​ខាងលើ បាន​ដក​ទូរស័ព្ទដៃ​ម៉ាក​អា​ហ្វូ​ន​ស៊ិ​ក​ប្លើ​ស ពណ៌​ខ្មៅ​ខ​ល​ទៅរក​ឪពុក ពេល​និយាយ​ចប់​រៀប​ដាក់ចូល​ក្នុង​ហោ​
​ប៉ៅ​ខោល​វិញ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ឌ្រឹ​ម​សង់​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ មកពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​នាង​បានសម្រេច ពេលនោះ​នាង​បាន​ដេញតាម​ពីក្រោយ​ស្រែក​ចោរៗ ពេលនោះ​ជនសង្ស័យ​ដែល​អង្គុយ​ផ្នែក​ខាងក្រោយ បាន​ធ្លាក់​ពី​ម៉ូតូ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែ​នោះ ព័ទ្ធ​ចាប់បាន​ម្នាក់​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ពេល​ក្រោយ​ចំណែក​ម្នាក់ទៀត បើក​ម៉ូតូ​កេ​ច​ខ្លួន​បាត់​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ជា​ម្ចាស់​ទូរស័ព្ទ បានត្រឹមតែ​ដាក់ពាក្យ​បណ្តឹង ចំណែក​ទូរស័ព្ទដៃ​បាន​បាត់ទៅហើយ ចំណែក​ជ​សង្ស័យ​ដែល​ចាប់បាន​រងរបួស​ធ្ងន់ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​អន្លង់​ក្ងាន បណ្តោះអាសន្ន​សិន មិនទាន់បាន​សាកសួរ​លំអិត​ឡើយ​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម