ថ្នាក់ដឹកនាំ​ទីក្រុង​ជាង​៣០០​ទីក្រុង​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អចិ​ន្ត្រៃ​យ៏​របស់​AIMF,​លើក​ទី​៨៨​នៅ​ទីក្រុង​លី​ល​ប្រទេស​បារាំង​

735
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កិច្ចប្រជុំ​គណៈកម្មការ​អចិ​ន្រៃ្ត​យ៏​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៨៨ និង​កិច្ចប្រជុំពេញអង្គ​របស់​AIMF​លើក​ទី​៣៨​បាន​ដំណើរការ​ទៅ​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧​វិច្ឆិកា​នៅ​ទីក្រុង​លី​ល​ប្រទេស​បារាំង​ដូច​កម្មវិធី​ដែល​បាន​គ្រោងទុក​។ ក្នុងនោះ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​ក្នុងនាម​ជា​សមាជិក​អចិ​ន្ត្រៃ​យ៏​របស់​សមាគម​ន៏​។​
​ ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​អមដំណើរ​ប្រតិភូ​ជាន់ខ្ពស់​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​មហាសន្និបាត​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី វ​អាន អ៊ី​ដាល ហ្គោ អភិបាលក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​,​និង​រដ្ឋមន្ត្រីក្រសួង​កីឡា​បារាំង​ផងដែរ​ដោយ​ផ្តោតលើ​ប្រធានបទ​ដែល​ពាក់​ព​ន្ធ័​នឹង​កីឡា​គឺ​៖​កីឡា សុខភាព​ឬ​បំពេញ​ឲ្យ​គ្នា​? កីឡាៈ​ការបង្កើត​ថ្មី និង​ការអភិវឌ្ឍ​ន៏​មូលដ្ឋាន​,​ទីក្រុង និង​ព្រឹត្តិការ​ណ៏​កីឡា​អន្តរជាតិ​ខ្នាត​ធំ តើ​ជា​ហានិភ័យ​ឬ​ជា​ឧិ​កាស​? កីឡា​និង​តំលៃ​ក្នុង​ទីក្រុង​ផងដែរ​។​មាន​របៀប​វា​រះ​ជាច្រើន​ត្រូវបាន​លើកយក​មក​ពិភាក្សា និង​អនុ​ម​ត័​មាន​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សមាជិក​,​អនុម័ត​កំណត់ហេតុ​អង្គសន្និបាត​AIMF​លើក​ទី​៣៧,​របាយ​ការ​ណ៏​ស្ដីពី​សកម្មភាព​របស់​AIMF​ក្នុង​ឆ្នាំ​២០១៧,​របាយ​ការ​ណ៏​នៃ​ការអនុវត្ត​ថវិកា​ឆ្នាំ​២០១៧ និង​បទ​បង្ហាញ​អំពី​គណនេយ្យ​,​របាយ​ការ​ណ៏​សវ​នករ​,​ការអនុម័ត​លើ​គណនេយ្យ និង​របាយ​ការ​ណ៏​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៧,​គំរោង​ចំណាយ​នានា​លើ​ការឧបត្ថម្ភ​ដល់ទី​ក្រុង និ​មួយៗ​ជា​សមាជិក​AIMF​។​តំណាង​ទីក្រុង​នានា​បានលើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​ខ្លួន​ជួបប្រទះ​ព្រមទាំង​មានការ​បោះឆ្នោត​ជ្រើសរើស​កីឡា​ការ​នី​ឆ្នើម​ផងដែរ​។​នា​ឧិ​កាស​នោះ ប្រតិភូ​រាជធានី​ភ្នំពេញ​បាន​ឡើង​ធ្វើ​បទ​អន្តរា​គម​ដែល​បង្ហាញ​ពី​ការរីកចំរើន​របស់​រា​ជ​ធានី​ភ្នំពេញ ក៏​ដូច​ការរីកចំរើន​លើ​វិស័យ​កីឡា​ដែល​យើង​បាន​កសាងឡើង​ពី​បាត​ដៃទទេ ពី​គំនរ​ផេះផង់​ដែល​បន្សល់ទុក​ពីរ​បប ប្រល័យ​ពូជ​សាស​ន៏​។​
​ក្នុង​កិច្ចប្រជុំ​នោះដែរ​លោកស្រី​អាន អ៊ី​ដាល​ហ្គោ បាន​ថ្លែង​កោតសរសើរ​ពី​ដំណើរការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​យ៉ាង​ឆាប់រហ័ស​និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​វត្ត មាន​របស់លោក ឃួ​ង ស្រេង​និង​គណៈប្រតិភូ​រាជធានី​ភ្នំពេញ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​មហាសន្និបាត​AIMF ប្រចាំឆ្នាំ​នាពេលនេះ ហើយ​ថា​រាជធានី​ភ្នំពេញ​គឺជា​តំណាង​ឲ្យ​ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៅ​អាស៊ី​។​
​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បានធ្វើ​បទ​អន្តរា​គម​ន៏​ដោយ​លើកឡើង​ពី​កិច្ចសហការ​ល្អ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ធ្វើ​ឲ្យ​យើងខ្ញុំ​មានលទ្ធភាព​ពេញលេញ​ចូលរួម​ពិភាក្សា និង​ផ្តល់យោបល់​ដើម្បី​រៀបចំ​កសាង​សេចក្តីព្រាង​គោលនយោបាយ និង​យន្តការ​នានា​ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់​សមាគម ទុកជា​ប្រ​យោ​ជ​ន៏​ដល់​បុព្វហេតុ នៃ​ហ្វ្រ​ង់​កូ​ហ្វូ​នី កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការរៀបចំ​បែបផែន​អភិបាលកិច្ច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​បណ្តា​សមាជិកសមាគម​នាពេល​អនាគត ឲ្យ​ដើរ​ឆ្ពោះទៅរក​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​ដោយ​ចីរភាព​។​លោក​ឃួ​ង ស្រេង ក៏បាន​ស្នើសុំ​ដល់​អង្គសន្និបាត​ឲ្យ​គាំទ្រ​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​AIMF​នា​ឆ្នាំ​២០១៩​ខាងមុខនេះ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម