សាលាក្រុង​សៀមរាប​ប្រកាស​មុនគេ អំពី​កន្លែងធ្វើការ​គ្មាន​ផ្សែង​ថ្នាំជក់​

987
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: ខណៈដែល​ប្រជា ពលរដ្ឋ​៩៩​ភាគរយ គាំទ្រ​អោយ​សៀមរាប ក្លាយជា​ទីក្រុង​គ្មាន​ផ្សែង​បារី សាលាក្រុង​បានធ្វើ​ពិធី​ប្រកាស​មុនគេ អំពី​កន្លែងធ្វើការ​គ្មាន​ផ្សែង​ថ្នាំជក់​។​

​ក្នុង​ពិធី​ប្រកាស​នា​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា នៅ​រដ្ឋបាល​ក្រុង ក្រោម​ការចូលរួម​ពី​មន្ទីរ អង្គភាព​ពាក់​ព​ន្ធ័​ជុំវិញ​ខេត្ត លោក​សូរ ប្លា​តុង អភិបាល ក្រុង​សៀមរាប បាន​លើកឡើងថា បារី​មិន​មមែ​ន​ជា​លិ​ត​ផល​ធម្មតា​នោះទេ វា​គឺជា​ឃាតករ​លាក់​មុខ​។ វា​សម្លាប់​អ្នក​ជក់ និង​អ្នក​ស្រូប​ផ្សែង​យ៉ាង​ស្ងៀមស្ងាត់​បំផុត​។ រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក មនុស្ស​ប្រមាណ​៧,២​លាន​នាក់​បាន​ស្លាប់​ដោយសារ​ជម្ងឺ​ដែល​បង្ក​មកពី​ការជក់​និង​ស្រូប​ផ្សែង​បារី ដែល​ក្នុងនោះ​ក៏មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១​ម៉ឺន​នាក់​ផងដែរ​។ លោក​បន្តថា កន្លងមក​រដ្ឋបាល​ក្រុង បានរៀបចំ​សិក្ខាសាលា​ស្តីពី​បរិស្ថាន​គ្មាន​ផ្សែង​បារី ជាមួយ​គ្រូបង្រៀន ព្រះសង្ឃ និង​កងកម្លាំងប្រដាប់អាវុធ​។​ល​។ ជាមួយគ្នា​នោះ ក៏បាន​បង្ហាញថា​សៀមរាប​ជាទី​ក្រុង​គ្មាន​ផ​ផ្សែង​បារី​កាលពី​ចុងឆ្នាំ ២០១៧​ផងដែរ​។​

​លោក​អភិបាលក្រុង​បញ្ជាក់ថា ចាប់ពី​ថ្ងៃនេះ​តទៅ ការជក់បារី​ក្នុង​បរិវេណ​រដ្ឋបាល​ក្រុង​ត្រូវ​ហាមឃាត់ និង​មិនមាន​ការជក់​ក្នុង​រដ្ឋា​ល​ក្រុង​ទៀត​ទេ​។ លោក​បញ្ជាក់ទៀតថា ការប្រកាស​រដ្ឋបាល​ក្រុង​សៀមរាប ជា​កន្លែងធ្វើការ​គ្មាន​ផ្សែង​បារី​នៅថ្ងៃនេះ គឺ​ស្របទៅតាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​៩៩​ភាគរយ​ដែល​គាំទ្រ ហើយ​នេះ​ក៍​ជាការ​ចូលរួម​ជាមួយ​ប្រទេស​ជាច្រើន​លើ​សកលលោក​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម