បុរស​អាល្លឺម៉ង់​ម្នាក់​ហែល​ទឹក​២​គីឡូម៉ែត្រ​ទៅធ្វើ​ការ​រាល់ថ្ងៃ​ដើម្បី​គេច​ចេញពី​ការស្ទះ​ចរាចរណ៍​

1277
ចែករម្លែក

​មនុស្ស​ភាគច្រើន​ដែល​ធ្វើការ​ពី​ម៉ោង​៩​ព្រឹក​ដល់​៥​ល្ងាច មានការ​អស់​ទឹកចិត្ត​ក្នុងការ​ធ្វើដំណើរ​ទៅមក​ទៅធ្វើ​ការ​នៅពេល​ព្រឹក​។​

​ដោយ​ការធុញទ្រាន់​ការកកស្ទះ​ចរាចរណ៍​នៅ​ផ្លូវ​ក្នុង​ទីក្រុង​នោះ លោក បេន​ចា​មីន ដេវីត បុគ្គលិក​ការិយាល័យ​នេះ បានសម្រេច​ចិត្ត​ហែល​ទឹក​ចម្ងាយ​២​គីឡូម៉ែត្រ​ទៅធ្វើ​ការ​រាល់ថ្ងៃ ដោយ​ហែល​ទឹក​តាម​បណ្តោយ​ទន្លេ​មួយ​នៅ​ជិត​ផ្ទះ​របស់គាត់​ដើម្បី​ឱ្យដល់​កន្លែងធ្វើការ​ទាន់ពេលវេលា​។​

​លោក ដេវីត ជនជាតិ​អាល្លឺម៉ង់ អាយុ​៤០​ឆ្នាំនេះ ហែល​ទឹក​តាម​ប​ណ្តោ​ទន្លេ​អ៊ី​សា នៅ​អាល្លឺម៉ង់ ដោយ​ហែល​២​គីឡូម៉ែត្រ​ទៅធ្វើ​ការ​រាល់ថ្ងៃ ដើម្បី​គេចចេញ​ពី​ការស្ទះ​ចរាចរណ៍ ។​

​លោក​បាន​និយាយប្រាប់​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ីថា “​ចរាចរណ៍​នៅ​ផ្លូវ​ជាប់​ទន្លេ​នេះ គឺមាន​ការស្ទះ​ខ្លាំង ដូចនេះ វា​មិនមែន​ជាការ​លេងសើច​ស​ប្បាយ​នោះទេ ដែល​នៅពេល​ខ្ញុំ​ហែល​ទឹកទន្លេ​ទៅធ្វើ​ការ​នោះ ពីព្រោះ​ចង់​ទៅដល់​កន្លែងធ្វើការ​ទាន់ពេល​”៕ ដោយសុខា

​លោក បេន​ចា​មីន ដេវីត ជនជាតិ​អាល្លឺម៉ង់ អាយុ​៤០​ឆ្នាំ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ