ប៉ូលិស​ថៃ​បាប់​បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣,៥​លាន​គ្រាប់​នៅ​ខេត្ត​ឈាង​រ៉ៃ​

850
ចែករម្លែក

ប៉ូលិសថៃ​ បានបាប់រឹបអូសគ្រឿងញៀនមេតំហ្វេតាមីនចំនួន៣,៥លានគ្រាប់ដែលលាក់ទុកនៅក្បែរផ្លូវមួយនៅស្រុក ផាយ៉ា ម៉េងរ៉ៃ នៅខេត្តឈាងរ៉ៃកាលពីព្រឹកថ្ងៃអង្គារទី៦ខែវិច្ឆិកា។ គ្រឿងញៀនទាំងនេះត្រូវបានរកឃើញដោយក្រុមប៉ូលីសល្បាត ។

បាវជីចំនួន១៧ ដែលបង្កប់គ្រឿងញៀនមេតំហ្វេតាមីនចំនួន៣,៥លានគ្រាប់ទម្ងន់៤១៧គីឡូក្រាមនេះ ត្រូវបានរកឃើញលាក់ទុកកន្លែងមានស្មៅក្រាសនៅជិតផ្លូវនោះ។

បើតាមប៉ូលិស ថ្នាំញៀនទាំងនេះត្រូវបានលាក់ទុកដើម្បីលួចដឹកឆ្លងកាត់ព្រំដែនហើយចែកចាយទៅឱ្យក្រុមអ្នកជួញដូរគ្រឿងញឿន៕ដោយ៖សុខា/sn

ប៉ូលិសថៃបាប់បានគ្រឿងញៀនមេតំហ្វេតាមីនចំនួន៣,៥លានគ្រាប់ដែលដាក់ក្នុងបាវជីរនៅខេត្តឈាងរ៉ៃកាលពីព្រឹកថ្ងៃអង្គារទី៦ខែវិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម