កាយសម្ព័ន្ធ​នឹង​ចំណាយពេល​៦​ថ្ងៃ​ដើម្បី​ប្រកួត​ជើងឯក​ជាតិ​និង​ពានរង្វាន់​ប្រធាន​សហព័ន្ធ​លើក​ទី​២

1336
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា គឺ​លោក ណ​យ ផា​ណា បានបញ្ជាក់​ពី​កាលបរិច្ឆេទ នៃ​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០១៨ និង ប្រកួត​ដណ្ដើម​ពានរង្វាន់​សហព័ន្ធ​លើក​ទី​២​គឺ​ពានរ​ង្វ​សន់​លោក ថោង ខុន ដែលជា​ប្រធាន​សហព័ន្ធ​។​

​លោក​បន្តថា អ្វីដែល​សំខាន់​មុន​ការប្រកួត​នោះ គឺ​ការបើក​វគ្គ​បំប៉ន​បច្ចេក​ទេស​ដល់​ចៅក្រម​របស់ខ្លួន ពីបទ​បញ្ជា​ថ្មីៗ​របស់​សហព័ន្ធ​អន្តរជាតិ​ដើម្បី​ឲ្យ​ការផ្ដល់​ពិន្ទុ​កាន់​តែមាន​ភាពយុត្តិធម៌ ។​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៩​វិច្ឆិកា​នាសា​ល​ដំបូលទូក ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​កាយសម្ព័ន្ធ​មាន​២​ប្រភេទ​គឺ​កាយសម្ព័ន្ធ​អាក​ទី​ស្ទិ​ក​(Artistics Gymnastics) និង កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Aerobics Gymnastics)​។​

​លោក​ណ​យ ផា​ណា និង ការប្រកួត​កន្លងមក​

​សម្រាប់​កាយសម្ព័ន្ធ​អាក​ទី​ស្ទិ​ក​មានតែ​បុរស​ប៉ុណ្ណោះ​ដែល​ក្នុងនោះ​មាន​វិញ្ញាសា​ចំនួន​៨​គឺ​ប្រកួត​ជា​ក្រុម​ម្ខាង​៦​នាក់ ការសំដែង​លើ​ឧបករណ៍​ទាំង​៦(​កម្រាល សេះ​លោត សេះ​កង របារ​ស្រប របារ នឹង និង​កង​)​។ វិញ្ញាសា​បុរស​ជំនាញ​ឧបករណ៍​សេះ​លោត ឧបករណ៍​ជំនាញ​សេះ​កង ឧបករណ៍​ជំនាញ​លើ​កម្រាល ជំនាញ​លើ​ឧបករណ៍​កង ជំនាញ​លើ​ឧបករណ៍​របារ​ស្រប និង ជំនាញ​លើ​ឧបករណ៍​របារ​នឹង ។​

​ចំពោះ​ប្រភេទ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​វិញ​នោះ​មាន​ចំនួន​៥​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ឯកត្តជន​បុរស អា​អេ​រ៉ូ​ប៊ិក​ឯកត្តជន​នារី អា​អេ​រ៉ូ​ប៊ិក​គូ​ចម្រុះ​(​បុរស​-​នារី​) អា​អេ​រ៉ូ​ប៊ិក​ទ្រី​យ៉ូ​(​បុរស​-​នារី​) និង វិញ្ញាសា​អា​អេ​រ៉ិ​ក​ក្រុម​ដែលមាន​៥​នាក់​។​

​លោក​អគ្គលេខាធិការ​រូបនេះ មាន​ជំនឿ​ចិត្ត​ថា ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០១៨​នេះ និង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ប្រធាន​សហព័ន្ធ​លើក​ទី​២​នេះ នឹងមាន​សមាគម​-​ក្លិប​ចំនួន​៩​ចូលរួម ដែល​ក្នុងនោះ​មាន​មកពី​៤​រាជធានី​-​ខេត្ត​ដូចជា ខេត្តតាកែវ ក្រចេះ កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ​។ លោក​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា មាន​សមាគម​-​ក្លិប​នៃ​បណ្ដា​ខេត្ត​មួយចំនួនទៀត ចង់​ចូលរួម​ដែរ ហើយ​លោក​លោក​រង់ចាំ​ស្វាគមន៍​តែ​បញ្ហា​នេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម