កម្ពុជា​មេដាយ​១៧​គ្រឿង ក្នុង​ព្រឹត្តិការណ៍ THE 4th AVF ASIAN VOVINAM CHAMPIONSHIP 2018

1878
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា ដណ្តើម​មេដាយ​១៧​គ្រឿង​នៅ​ថ្ងៃទី​១ នៃ​ព្រឹត្តិការណ៍ “THE 4th AVF ASIAN VOVINAM CHAMPIONSHIP 2018” ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ ពីថ្ងៃ ទី​០២ ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។​

​កីឡាករ​-​កីឡាការិនី​កម្ពុជា​លើ​ឈ្នាន់​ចំណាត់ថ្នាក់​

​សម្រាប់​លទ្ធផល​បណ្តោះអាសន្ន​កម្ពុ​ជា​ទទួលបាន​មេដាយមាស​៤ ប្រាក់​៦ នឹង​សំរឹទ្ធ​៧​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ទ្វីប​អា​សុ​លើក​ទី​៤ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​៖ មេដាយមាស​ទី​១ បាន​ទៅលើ​ប្រភេទ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៥៤​គីឡូក្រាម បុរស កីឡាករ ទិន ឌិន មេដាយមាស​ទី​២​បាន​ទៅលើ​ប្រភេទ​វិញ្ញាសា​ប្រយុទ្ធ​ទំងន់ ៤៨​គីឡូក្រាម នារី កីឡា​ការ​នី ហ៊ឹម ដា​ណេ មេដាយមាស​ទី​៣​បាន​ទៅលើ​ប្រភេទ​វិញ្ញាសា​ប្រយុទ្ធ​ទំងន់ ៥៤​គីឡូក្រាម នារី កីឡា​ការ​នី អេ ព្រី​យ៉ា​នុត​ភូ​ថង និង​មេដាយមាស​ទី​៤​បាន​ទៅលើ​ប្រភេទ​វិញ្ញាសា​សម្តែង​ក្រុម​បុរស​៦​នាក់ ( កីឡាករ ម៉េ​ត សារី​, ម៉េ​ត សុភ​ក្ត្រា​, ជិន ពិសិដ្ឋ​, ជ្រិ​ន ប៊ុនឡុង​, នី ទី​ហ្សា​, ផាន ហូ​ហ៊ីម​។​

​ចំណែក​មេដាយប្រាក់​បាន​ទៅ​វិញ្ញាសា​សម្តែង​បុរស​បួន​នាក់​កៀប​ករ ( កីឡាករ លី បូរ៉ា​មី​, សាន សុជាតិ​, ជិន ពិសិដ្ឋ​, ជ្រិ​ន ប៊ុនឡុង មេដាយប្រាក់​វិញ្ញាសា​សម្តែង​ក្រុម​នារី​៦​នាក់ ( កីឡា​ការ​នី ប៉ាល់ ឆរ​ស្មី​, ពៅ សុខា​, សឿ ច័ន្ទ​លក្ខិណា​, សុក សុ​ភី​, ឃ​ន ចាន់​សុភ​ក្រ​នាថ​, ហ៊ឹម ដា​ណេ មេដាយប្រាក់​វិញ្ញាសា​សម្តែង​ក្រុម​បុរស​ពីរ​នាក់​គ្មាន​អាវុធ កីឡាករ ម៉េ​ត សារី​, ម៉េ​ត សុភ​ក្ត្រា មេដាយប្រាក់​វិញ្ញាសា​សម្តែង​ក្រុម​នារី​ពីរ​នាក់​គ្មាន​អាវុធ កីឡា​ការ​នី ពៅ សុខា​, សឿ ច័ន្ទ​លក្ខិណា មេដាយប្រាក់​វិញ្ញាសា​សម្តែង​មេគុណ​កាំបិត​ធំ​បុរស កីឡាករ លី បូរ៉ា​មី និង​មេដាយប្រាក់​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦៨​គ​.​ក កីឡាករ ជ្រិ​ន ប៊ុនឡុង​។​

ដោយឡែក​មេដាយ​សំរឹទ្ធ​វិញ្ញាសា​សម្តែង​នារី​មេគុណ​កា​បិត​ភ្លោះ កីឡា​ការ​នី ប៉ាល់ ឆរ​ស្មី មេដាយ​សំរឹទ្ធ​វិញ្ញាសា​សម្តែង​មេគុណ​នារី កីឡា​ការ​នី សឿ ច័ន្ទ​លក្ខិណា មេដាយ​សំរឹទ្ធ​វិញ្ញាសា​សម្តែង​មេគុណ​ដំបង​បុរស កីឡាករ ប្រាក់ សុវណ្ណ​ន​។​

​រីឯ​មេដាយ​សំរឹទ្ធ​វិញ្ញាសា​សម្តែង​ដាវ​បុរស កីឡាករ ម៉េ​ត សារី មេដាយ​សំរឹទ្ធ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦០​គ​.​ក បុរស កីឡាករ ចក់ ស៊ី​វិ​ន មេដាយ​សំរឹទ្ធ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៧២​គ​.​ក បុរស កីឡាករ ម៉េ​ត សារី និង​មេដាយ​សំរឹទ្ធ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៧៧​គ​.​ក បុរស កីឡាករ លី បូរ៉ា​មី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម