​អាជីវ​ករ​សំណូមពរ​សុំ​អភិបាលខេត្ត​មេត្តា​យោគយល់

851
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ក្រុមអាជីវករ​លក់​សាច់គោ​សាច់ជ្រូក​និង​បន្លែ​ផ្លែឈើ​ខាងមុខ​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង ចាប់ពី​ម៉ោង​៣​ទាបភ្លឺ​ដល់​ម៉ោង​៦​ព្រឹក បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​យោគយល់​ចំពោះ​ពួកគាត់​ឱ្យបាន​លក់​ជា​បន្តទៅទៀត​ផង ។​

​ក្រុមអាជីវក​បានបញ្ជាក់​ថា​កន្លងទៅ​ពួកគាត់​នាំគ្នា​មក​លក់ដូរ​ទីនេះ​ជា​រៀងរហូត​មក​ដោយ​នៅវេលា​ទាបភ្លឺ​។​តែងតែបាន​ដឹកជញ្ជូន​បន្លែ​សាច់ជ្រូក​មក​ដាក់លក់​មុខ​ផ្សារលើ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ដាក់លក់​និង​បោះ​ដុំ​ឱ្យ​ម៉ូយ​ដែលមាន​តូប​លក់​ក្នុង​ផ្សារ និង ម៉ូយ​នៅតាម​ផ្សារ​នានា​យកទៅលក់​បន្ត​។​
​ស្រាប់តែ​នៅ​វេ​ម៉ោងជាង​៣​ទាបភ្លឺ​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​កម្លាំង​ប៉ូលីស​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានមក​ដេញ​ពួកគាត់​មិនឱ្យ​លក់​ឡើយ​ជាពិសេស​អ្នកលក់​សាច់គោ​សាច់ជ្រូក ។​

​ប្រភពពី​ក្រុមអាជីវក​បានឱ្យដឹងថា កម្លាំង​ប៉ូលីស​ដែល​មក​ដេញ​ពួកគាត់​មិនឱ្យ​លក់ដូរ​នេះ ក្រោយពី​អ្នកលក់​សាច់ជ្រូក​ឈប់​បង់​ខែ​ឱ្យ​(​បង់លុយ​)​។​ដែល​ពីមុន​អាជីវក​លក់​សាច់ជ្រូក​ប​ង់​ឱ្យ​ប៉ូលីស​សណ្តាប់ធ្នាប់​ខេត្ត​ក្នុង​មួយខែ​មួក​កន្លែង​ចំនួន​១៥​ម៉ឺន​រៀល​។​ប៉ុន្តែ​ក្នុង​រយៈពេល​ជាង​២​ខែ​មកនេះ​ពួកគាត់​មិនបាន​បង់​ឱ្យ​ដោយសារ​លក់​មិនសូវ​ដាច់ ស្រាប់តែ​ប៉ូលីស​ដេញ​មិនឱ្យ​លក់​តែម្តង​។​

​ក្រុមអាជីវក​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​យោកយល់​ឱ្យ​ពួកគាត់​បាន​លក់ដូរ​នៅទីនេះ​ជា​បន្តទៅ​ទៀតផង​៕S/​

​អាវ​ជីវ​ករ​សំណូមពរ​សុំ​អភិបាលខេត្ត​មេត្តា​យោគយល់

ទីតាំងផ្សាយពាណិជ្ជកម្ម