​អង្គការ​សា​ម៉ា​រីតា​ន់​ភឺស​សង្គ្រោះ​អន្តរជាតិ​-​កម្ពុជា​សម្ពោធ​អណ្តូងទឹក​៣០​ជូន​ពលរដ្ឋ​

1079
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស សង្គ្រោះ​អន្តរជាតិ ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​នឹងធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អណ្តូងទឹក​ស្អាត​ចំនួន​៣០​អណ្តូង​ជូន​ពលរដ្ឋ​ស្រុក​អូរជ្រៅ​និង​ស្វាយចេក​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ស្អែក​នេះ ។​

​លោក យ៉ាន់ សុខុម នាយក​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ នៃ​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស​សង្គ្រោះ​អន្តរជាតិ (Samaritan’s Purse International Relief ) ប្រា​ប់កស​សែត​រស្មី​កម្ពុជា​ថ្ងៃទី​៦​ខែវិច្ឆិកា​ថា : អង្គការ​នេះ បាននិងកំពុង​អនុវត្ត​នូវ “​គម្រោង​ប្រភពទឹក​ស្អា​តនៃ​ក្តីសង្ឃឹម​”​។ គឺជា​ផ្នែក​មួយ​របស់​កម្មវិធី​ប​ង្កា​រ​អំពើ​ជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដើម្បី​ចូលរួម​ដោះស្រាយ​កត្តា​សំខាន់ៗ​ដែល​បង្ក​ឲ្យ​មាន​ការធ្វើ​ចំណាកស្រុក​ដែល​គ្មាន​សុវត្ថិភាព​។​

​គម្រោង​នេះ បាន​ខួងអណ្តូង​ចំនួន​១០៩​កន្លែង ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ២៨.៧៧៩​នាក់​ឲ្យ​មាន​ទឹកស្អាត​ប្រើប្រាស់​និង​មាន​សុវត្ថិភាព តាមរយៈ​ការសាងសង់​ប្រព័ន្ធ​ទឹក ដោយ​សាងសង់​ជើង​ទម្រ​ធុង​ទឹក​បង្កប់​ទុយ​យោ​ទឹក​ក្រោម​ដី​ដែលមាន​ប្រវែង​សរុប​ប្រហែល​១៣៧​គីឡូម៉ែត្រ​នៅក្នុង​ស្រុក​អូរជ្រៅ​និង​ស្រុក​ស្វាយចេក​ដែល​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​គ្រោះរាំងស្ងួត​កាលពី​ឆ្នាំ​កន្លងទៅ​។

​ចំណែក​ប្រកាស​ព័​ត៍​មាន​របស់​អង្គការ​នេះ​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា អោយដឹងថា : គោលបំណង​នៃ​កម្មវិធី​របស់ខ្លួន​គឺ​កាត់បន្ថយ​ការរង​គ្រោះ​ដោយសារ​អំពើ​ជួញដូរ​កម្លាំង​ពលកម្ម តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ​ឲ្យ​យល់ដឹង​អំពី​ចំណាកស្រុក​ប្រកបដោយ​សុ​វត្ថ​ភាព និង​អំពី​ការជួញដូរ​មនុស្ស​ផងដែរ ។​

រៀងរាល់ឆ្នាំ​មានព​លក​រ​ខ្មែរ​ជាច្រើន​ត​ត្រូវបាន​បញ្ជូន​មាតុភូមិនិវត្តន៍​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។ កត្តា​នាំឱ្យ​ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី រ​រង​សម្ពាធ​ឬ​ប្រឈម​ពី​ការ​ការ​ជំពាក់​បំណុល​ច្រើន ,​ទិន្នផល​កសិផល​ទាប និង​កង្វះ​ឧិ​កាស​ការងារ​ក្នុងស្រុក ។​ល​។​
សេចក្តីប្រកាស​ព៍​ត័​មានបាន​បន្តថា : កង្វះ​ទឹកស្អាត និង​កង្វះខាត​នៃ​ស្ថិរភាព​ប្រាក់ចំណូល​សម្រាប់​ជីវភាព​រស់នៅ បាន​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើការ​ចំណាកស្រុក​ខុសច្បាប់​ដោយ​ខ្លួនឯង ឬ​ពឹងពាក់​ជំនួយ​ពី​មេខ្យល់​ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ភាព​អស់សង្ឃឹម​មួយចំនួនទៀត​។​

ចំណាកស្រុក​គ្មាន​សុវត្ថិភាព ជារឿយៗ បាន​នាំ​ពួកគាត់​ឲ្យ​ធ្លាក់​ទៅក្នុង​អំពើ​ឆបោក កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស​ជាដើម​។ទន្ទឹមនឹងនេះ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត (​ដែលមាន​អណ្តូង និង​ទុយ​យោ​ទឹក​ក្រោម​ដី​) គម្រោង​នេះ​ក៍​បានផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ស្តីអំពី “​ការ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​” និង​បណ្តុះបណ្តាល​ពួកគាត់​នូវ​ជំនាញ​សំខាន់ៗ​មួយចំនួន​ដើម្បី​ជួយ​ពួកគាត់​ឲ្យ​មាន​ជីវភាព​ប្រសើរឡើង ប្រកបដោយ​ជោគជ័យ​។

បន្ថែម​លើ​នោះ លោក យ៉ាន់ សុខុម បាន​បន្ថែមថា : ការផ្តល់​ឲ្យ​នូវ​ចំណេះដឹង រួមជាមួយ​នឹង​ជំនាញ បាន​ពង្រឹង​នូវ​ទំនុកចិត្ត (​ប្រព័ន្ធ​ទឹក​ត្រូវបាន​ដឹកនាំ​ដោយ​សហគមន៍​ក្នុងការ​គ្រប់គ្រង និង​តាមដាន​) តាមរយៈ​ប្រព័ន្ធ​ទឹក​នេះ បានធ្វើ​ឲ្យ​មានការ​កាត់បន្ថយ​អាត្រា​នៃ​ការ​ចំណាកស្រុក និង​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ចាល​ចេញពី​ភាព​អស់សង្ឃឹម​។​

អង្គការ​សា​ម៉ា​រីតា​ន់ ភឺស​សង្គ្រោះ​អន្តរជាតិ​អៅ​យ​ដឹងថា : នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ស្អែក​នេះ លោក ខេន អ៊ី​សាក់ (Ken Isaacs) អគ្គនាយករង​នៃ​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស​សង្គ្រោះ​អន្តរជាតិ និង លោក ហាប់ អូ​ម៉ាលី អនុរដ្ឋលេខាធិការ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ នឹង​បាន​រួមគ្នា​សម្ពោធ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​អណ្តូងទឹក​ក​ទាំង​៣០​កន្លែង​នោះ ជូន​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់ ៕S/

​អង្គការ​សា​ម៉ា​រីតា​ន់​ភឺស​សង្គ្រោះ​អន្តរជាតិ​-​កម្ពុជា​សម្ពោធ​អណ្តូងទឹក​៣០​ជូន​ពលរដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម