ក្រុម​តា​លី​បង់​បញ្ជាក់​អំពី​គណៈប្រតិភូ​ដែល​ត្រូវ​ចូលរួម​កិច្ចចរចា​សន្តិភាព​នៅ​ទីក្រុង​ម៉ូស្គូ​

2469
ចែករម្លែក

ក្រុមបះបោរតាលីបង់នៅអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអង្គារទី៦វិច្ឆិកាថាក្រុមខ្លួននឹងបញ្ជូនក្រុមអ្នកតំណាងទៅចូលរួមកិច្ចចរចាពហុភាគីនៅប្រទេសរុស្ស៊ីស្តីពីប្រទេសអាហ្វហ្គានីស្ថានដែលហែកហួរដោយសង្គ្រាមនេះ នៅខែនេះខណៈដែលសហគមន៍អន្តរជាតិខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល១៧ឆ្នាំមកហើយនេះ។

រដ្ឋាភិបាលក្រុងមូស្គូបានប្រកាសកាលពីថ្ងៃសៅរ៍ថាខ្លួននឹងរៀបចំកិច្ចជំនួបនេះនៅថ្ងៃទី៩ខែវិច្ឆិកាដើម្បីពិភាក្សាអំពីវិធីនានាដើម្បីចាប់ផ្តើមកិច្ចពិភាក្សាសន្តិភាពរវាងរដ្ឋាភិបាលក្រុងកាប៊ុលនិងក្រុមតាលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ ក្រុមតាលីបង់បាននិយាយថាខ្លួននឹងបញ្ជូនក្រុមអ្នកតំណាងជាន់ខ្ពស់មកពីការិយាល័យនយោបាយរបស់ខ្លួននៅប្រទេសកាតា។

អ្នកនាំពាក្យរបស់ក្រុមតាលីបង់ លោក Zabiullah Mujahid បាននិយាយថា “ជំនួបនេះមិននិយាយអំពីការចរចាជាមួយភាគីណាមួយនោះទេ ប៉ុន្តែ វាគឺជាជំនួបមួយស្តីពីការរៀបចំកិច្ចពិភាក្សាដ៏ទូលំទូលាយស្តីពីការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះភាពអល់អែករបស់អាហ្វហ្គានីស្ថាននិងបញ្ចប់ការកាន់កាប់របស់អាមេរិក” ។

កាលពីខែមុន ក្រុមតាលីបង់បានតែងតាំង អតីតអ្នកជាប់គុកGuantanamo Bay ចំនួន៥ ឱ្យទៅកាន់ការិយាល័យនយោបាយរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់តាលីបង់ម្នាក់បានិយាយប្រាប់សារព័ត៌មានAFP “ពួកគមានសិទ្ធិក្នុងការនិយាយចរចាអំពីសន្តិសភាព”។

ការបញ្ជាក់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិភាពជាន់ខ្ពស់របស់អាហ្វហ្គានីស្ថានដែលជាអង្គភាពរដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាមួយក្រុមជនសកម្មប្រយុទ្ធនោះ បាននិយាយថាខ្លួននឹងបញ្ជូនគណៈប្រតិភូមួយក្រុមរបស់ខ្លួន។

រដ្ឋាភិបាលក្រុងមូស្គូ ក៏បានអញ្ជើញក្រុមអ្នកតំណាងមកពីសហរដ្ឋអាមេរិកឥណ្ឌា អ៊ីរ៉ង់ ចិន ប៉ាគីស្ថាន និងប្រទេសអតីតសាធារណរដ្ឋសូវៀតចំនួន៥នៅអាស៊ីកណ្តាលអោយចូលរួមកិច្ចប្រជុំនេះ៕ដោយ៖សុខា/sn

ការចរចារជាអន្តរជាតិនឹងត្រូវធ្វើនៅរុស្ស៊ី ខណៈដែលកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយតាមការចរចារ ដើម្បីបញ្ចប់ជម្លោះអស់រយៈពេល១៧ឆ្នាំមកនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម