​យក​កូន​មក​ផ្ញើ​នឹង​យាយ​មិនដឹង​លង់ទឹក​ស្លាប់​តាំងពី​ពេលណា​

938
ចែករម្លែក

​ដោយៈ​វ៉ៃ​គោ​/​ស្វាយរៀងៈ​កុមារី​អាយុ​១៦​ខែ​ម្នា​ក់បាន​ដើរ​ធ្លាក់​ទឹកស្រះ​ខាងមុខ​ផ្ទ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខណៈដែល​ឪពុក​យកមក​ផ្ញើ​នឹង​ម្តាយ​រវល់​ការងារ​រីឯ​ប្រពន្ធ​ឆ្លងទន្លេ​សម្រាក​នៅ​មន្ទីរ​ពេ​ទ្រ​បាន​៤​ថ្ងៃ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ភូមិ​ព្រៃ​តា​យឹ​ង​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ឪពុក​ក្មេងរងគ្រោះ​បានឱ្យដឹងថា​ខ្លួន​ឈ្មោះ មាន ស​ម្ប​តិ្ត អាយុ ២៥​ឆ្នាំ មុខរបរ សំណង់​ប្រពន្ធ​ឈ្មោះ ស្រី​ស៊ីណា​អាយុ​២២​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ឪពុក​ក្មេងរងគ្រោះ បាន​ពរ​កូន​មក​ផ្ញើ​ម្តាយបង្កើត​(​ត្រូវជា​យាយ​ក្មេងរងគ្រោះ​) ហើយ​រវល់​ជាប់​ធ្វើ​ទ្វារ​ដែក​ឲ្យ​គេ ។​
​ប្រភព​ដដែល​បាន​បន្តថា ខណៈដែល​ឪពុក​សួររក​កូន ពេលនោះ​ទើប​ដឹងថា បាត់​កូន ក៏​នាំគ្នា​ដើររក តែ​មិនឃើញ ក៏​សង្ស័យ​ធ្លាក់​ស្រះ​ទឹក ក៏​ចុះ​រុក​រាវ​រកឃើញ​ក្នុង​ស្រះ​ទឹក​មែន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ កុមារី​ជនរងគ្រោះ មានឈ្មោះ ម៉ៅ ស្រី​ពេជ្រ អាយុ​១​ឆ្នាំ​៤​ខែ បាន​លង់​ទឹកស្រះ​ស្លាប់​នៅមុខ​ផ្ទះ​ឈ្មោះ ស្រី ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ កសិករ​(​ត្រូវជា​ជីតា​) និង​ប្រពន្ធ​ឈ្មោះ ផង់ អុន អាយុ​៦៥ ឆ្នាំ មុខរបរ កសិករ (​ត្រូវជា​ជីដូន​) រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ រហូតដល់​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ដដែល ក៏បាន​រាយការណ៍​មក​ប៉ុស្ដិ៍នគរបាល​ប្រសូតិ ហើយ​កម្លាំង​ប៉ុស្ដិ៍ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យ និង​ធ្វើ​កិច្ចសន្យា ហើយ​បានប្រគល់​សាកសព​ទៅ​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​សមត្ថកិច្ច​អះអាងថា​ករណី​ខាងលើនេះ​កើតឡើង​ដោយសារ​មូលហេតុ​ឪពុកម្ដាយ​មានការ​ធ្វេសប្រហែស​។​ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​កូនតូចៗ​ដែល​ងាយ​រងគ្រោះ​ករណី​ខាងលើនេះ​អញ្ចឹង​៕S/​

​យក​កូន​មក​ផ្ញើ​នឹង​យាយ​មិនដឹង​លង់ទឹក​ស្លាប់​តាំងពី​ពេលណា​

ទីតាំងផ្សាយពាណិជ្ជកម្ម