ថ្ងៃទី​០៧ ខែវិច្ឆិកា ២០១៨

763
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ ឃើញថា​មាន​ល្អ​ខ្លះ​អាក្រក់​ខ្លះ​ក្នុង​ដំណើរ​ជីវិត​របស់​លោកអ្នក ប៉ុន្តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​គួរសម​ដែរ​។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ឃើញថា​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី ប្រយ័ត្នប្រយែង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​បន្តិច​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​ជួប​បញ្ហាលំបាក​កាលពីមុន​កន្លងមក​ប៉ុន្តែ​ឈាន​មកដល់ពេលនេះ បាន​ធូរស្បើយ​ផ្លូវចិត្ត​វិញ​ខ្លះ​ហើយ​។ នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។ ចំពោះ បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វី មួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​តែងមាន ភាព​គាប់ប្រសើរ​ដោយមាន​ភាព​ថ្កុំថ្កើង​រុងរឿង​ផង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា តែង​ហុច​នូវ​ផល​សម្រេច​ដូច​គាប់​បំណង​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​លោកអ្នក​អាច​ប្រកបការងារ បាន​ធម្មតា​គ្រាន់តែ​ប្រយ័ត្នប្រយែង​ប៉ុណ្ណោះ​។ ចំពោះ​ការរស់នៅ​ស្ត្រី​គឺ​មិនត្រូវ​ឆាប់​ត្រចៀក ស្រាល​ជឿទុកចិត្ត​គេ​ពេក​ឡើយ​ព្រោះ​បើកាលណា​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ហើយ​មិន​ងាយ​ស្តារឡើងវិញ​បាន​ណាស់​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​គប្បី​អត់ធ្មត់​។​

សម្រាប់​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ទេ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​មិន​សម្រេច ដូច​គាប់​បំណង​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿងចម្រូងចម្រាស​ជាង​សព្វមួយដង ៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ប្រកប​កិច្ចការ​អ្វី ធំដុំ​ឡើយ​ពីព្រោះថា​តែង​ជួប​នូវ​បញ្ហា​ច្រើន​ចំពោះមុខ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ស្ថាន ភាពលំបាក​ក្នុងការ​រកប្រាក់​ចំណូល​ពិសេស​ជួប​ការប្រទាំងប្រទើស​ជាមួយ​ក្រុមមនុស្ស​ក្បែរ ខ្លួន​ច្រើន​ទៀតផង​។ ការ​រ​រស់នៅ​ជួប​បញ្ហា​រកាំចិត្ត​ច្រើន​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង រីកចម្រើន​ឈានទៅ​មុខ​គ្រាន់​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូចធំ បំផុត​។ ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា បញ្ហា​តូចធំ​មួយចំនួន​ក៏​ងាយ​កើតឡើង​ដែរ ហេតុនេះ​ត្រូវ​ចេះ​អត់ធ្មត់​ធ្វើ​មិនដឹងមិនលឺ​ខ្លះ ក៏​ប្រសើរ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿងរ៉ាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​វិញ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​បើ​ចង់ ប្រកបការងារ​ធំៗ​ត្រូវ​ចេះ​ពិចារណា​និង​ប្រយ័ត្នប្រយែង​ខ្លាំងក្លា​បន្តិច​ទើប​ឆ្លង​ផុត​។ អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរ ស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ក្រពះ​អញ្ចឹង​ដែរ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់ ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​មាន​ផល​លំបាក​ច្រើន​បន្តិច ហើយ​អ្វីៗ​នៅ​ជុំវិញខ្លួន​ក៏មាន ការប្រែប្រួល​ច្រើន ហេតុនេះ​លោកអ្នក​ត្រូវ​ចេះ​ទប់ទល់​ស្ថានការណ៍​ខ្លះ​គឺ​កាន់តែ​ប្រសើរ​។ សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរ សម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការងារ​មិន​ថា​តូចធំ​ឬ​សំខាន់​ទេ​តែង​អាច សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ក្នុង រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​បើទោះបី​ធ្វើ​អ្វី​មិនអាច​ធ្វេស ប្រហែស​បានទេ​ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​បើ​ជួប​បញ្ហា មិនល្អ​ណាមួយ​លោកអ្នក​មិនត្រូវ​យកចិត្តទុកដាក់​ឡើយ​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការបោះ​ទុន​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម