ក្លិប​សាវ​ហេម​តុ​ន គ្រោង​បណ្តេញ​លោក ម៉ាក ហ៊ូ​ច ប្រសិនបើ​មិនអាច​ឈ្នះ​នៅ យប់​ថ្ងៃ​សៅរ៍​នេះ​

1394
ចែករម្លែក

​លោក ម៉ាក ហ៊ូ​ច (Mark Hughes) កំពុង​ប្រឈមមុខ​នឹង​ការបណ្តេញចេញ ប្រសិនបើ​ពួកគេ​មិនអាច​រក​ជ័យជម្នះ​លើ​ក្រុម Watford ក្នុង​ទឹកដី​នៅ​ថ្ងៃ​សៅរ៍​នេះ ។​
​ ​
​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ក្រុម សាវ​ហេម​តុ​ន​(Saouthampton) ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​៦-១ នៅក្រៅ​ទឹកដី មានន័យថា ពួកគេ​ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ គឺ​ឈ្នះ​ក្រុម គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace កាលពី​ថ្ងៃទី​១​ខែកញ្ញា​។​
​ ​
​អ្នកគាំទ្រ​មួយចំនួន​ធុញទ្រាន់​នឹង​ទម្រង់​លេង​ដែល​លោក ម៉ាក ហ៊ូ​ច ប្រើប្រាស់​ជាមួយ​ក្រុម សាវ​ហេម​តុ​ន ។ លោក ហ៊ូ​ច គឺជា​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម សាវ​ហេម​តុ​ន ហើយ​លោក​ក៏​ជា​អ្នក​សង្គ្រោះ​ពួកគេ​ពី​តំបន់​កាត់ចេញ​កាលពី​រដូវ​កាល​មុន​ផងដែរ បន្ទាប់ពី​លោក​ចូល​ជំនួស​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉េ​ល​ឡេ​ហ្គ្រី​នី (Mauricio Pellegrini) កាលពី​ខែមីនា​។​
​ ​
​គេ​ជឿថា ថ្នាក់ដឹកនាំ​បាន​ត្រៀម​រួចហើយ ដើម្បី​ចាត់​វិធានការណ៍​ប្រសិនបើ​ក្រុម​នេះ មិនអាច​យកឈ្នះ​នៅ​ចុង​សប្តាហ៍​នេះ​។ បេក្ខភាព​នាំមុខគេ​ដែល​អាចមក​ជំនួស​តំណែង របស់លោក ម៉ាក ហ៊ូ​ច គឺមាន​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) និង​លោក ដេវីដ ម៉​យ (David Moyes) ។ ចំណែក​អ្នកគាំទ្រ​វិញ​ពេញចិត្ត​អតីត​អ្នកចាត់ការ ហ្គ័​រ​ឌិន ស្ត្រា​ចាន (Godon Strachan)​។​
​ ​
​លោក ឡេ​អូ​ណា​ដូ ចា​ឌី​ម (Leonardo Jadim) ក៏​ស្ថិតក្នុង​បញ្ជី​បេក្ខភាព​ដែល​ក្លឹប Southampton ចង់បាន​ផងដែរ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​គ្រោង​នឹង​ផ្ទេរ ទៅ​ដឹកនាំ​ក្លឹប​នៅ​ក្របខណ្ឌ Chinese Super League របស់​ចិន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ាក ហ៊ូ​ច (Mark Hughes)

ទីតាំងផ្សាយពាណិជ្ជកម្ម