មនុស្ស​គួរ​ត្រាប់​តាម​! ពិភពលោក​ស្ញើ​ច​សរសើរ​កូន​ខ្លាឃ្មុំ​ដែល​មិន​ព្រម​បោះបង់​ការព្យាយាម​ដោយ​ងាយៗ​

1161
ចែករម្លែក

វីដេអូឃ្លីបមួយ ដែលបង្ហាញពីការតស៊ូយ៉ាងស្វិតស្វាញរបស់កូនខ្លាឃ្មុំអំឡុងពេលឡើងភ្នំទឹកកកតាមឱ្យទាន់មេរបស់វា បានធ្វើឱ្យមនុស្សជាច្រើនលាននាក់ជុំវិញពិភព\លោកភ្ញាក់ផ្អើល និងគួរឱ្យស្ញើចសរសើរយ៉ាងខ្លាំង។

វីដេអូឃ្លីបនេះថតដោយបុរសជនជាតិរុស្ស៊ី ម្នាក់ដោយប្រើយន្តហោះដ្រូន។ វាត្រូវបានគេចែករំលែករាប់លានដងតាមបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីបុគ្គលិកអង្គការអប់រំមិនស្វែងរកប្រាក់ចំណេញមួយរបស់កាណាដា បង្ហោះវាតាមអ៊ិនធឺណិត។

វាបង្ហាញពីមេខ្លាឃ្មុំ ដែលបានឡើងដល់កំពូលភ្នំទឹកកកមួយនៅតំបន់ម៉ាហ្គាដាន (Magadan) ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែមិថុនា ប៉ុន្តែត្រូវរង់ចាំកូនតូចរបស់វា ខណៈកូនរបស់វាតស៊ូរកវិធីឡើងទៅលើ។

កូនខ្លាឃ្មុំបានឡើងទៅជិតដល់កំពូលភ្នំហើយ ប៉ុន្តែឱ្យតែឡើងជិតដល់គឺដឹងតែរអិលចុះមកក្រោមវិញជាច្រើនលើកច្រើនសា។ ទោះជាយ៉ាងណា វាមិនព្រមបោះបង់ចោលដោយងាយៗឡើយ។ វាបានព្យាយាមឡើងម្តងហើយម្តងទៀតរហូតឡើងដល់លើកំពូលភ្នំដោយជោគជ័យគួរឱ្យស្ញើចសរសើរ។

នេះសបង្ហាញឱ្យឃើញថា ឱ្យតែព្យាយាមគង់តែបានសម្រេច ដែលមនុស្សគប្បីយកតម្រាប់តាម៕ ដោយៈខុម/sn

ទីតាំងផ្សាយពាណិជ្ជកម្ម