សម្តេច​តេ​ជោ​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និ​យោ​ជិ​កជាង​២​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ​

926
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​តាកែវៈ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ ២៣.៤៦៦​នាក់​ទៀត​មកពី​រោងចក្រ សហគ្រាស​ចំនួន ២០ មក​តាម​ស្រុក​នានា​នៅក្នុង​ខេត្តតាកែវ ។ ពិធី​សំណេះ​សំ​ណា ល​នេះ​នឹងធ្វើ​ឡើង​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។​

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា លោក អ៊ិត សំហេង បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស​ទាំង​២០ នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១៣, ផលិត​ស្បែកជើង​ចំនួន​៦ និង​បោះពុម្ព​លើ​សម្លៀកបំពាក់​ចំនួន​១​។ ផលិត​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​បច្ចុប្បន្ន​ខេត្តតាកែវ មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន ១១៤ មាន​កម្មករ និយោជិត ៤៦.៩៩០​នាក់​។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​៣៧ មាន​កម្មករ និយោជិត​ចំនួន ៣៨.១៥៨​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត ៩២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​លោក អ៉ិ​ត សំហេង បានចាត់ទុក​វត្តមាន​រោងចក្រ សហគ្រាស​នៅក្នុង​ខេត្តតាកែវ គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​, ការពង្រាយ​រោងចក្រ​ទៅតាម​បណ្តា​ខេត្ត​, គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​, គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់ថា ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​ខ្លាំងក្លា​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី​តាំងពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៧​។ មកដល់​បច្ចុប្បន្ន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ និយោជិត​សរុប​ចំនួន ៥៨ លើក ដែលមាន​អ្នក ចូលរួម​សរុប ៨២៤.០៣៤​នាក់​៕S/​

សម្តេច​តេ​ជោ​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និ​យោ​ជិ​កជាង​២​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ