កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​ពុធ ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨

1331
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League រដូវ​កាល ២០១៨/ ២០១៩
(00:55) CSKA Moscow vs Roma
(00:55) Valencia vs Young Boys
(03:00) Bayern Munchen vs AEK Athens
(03:00) Benfica vs Ajax
(03:00) Juventus vs Manchester United
(03:00) Lyon vs Hoffenheim
(03:00) Manchester City vs Shaktar Donetsk
(03:00) Viktoria Plzen vs Real Madrid

​វិភាគ​គូ​ល្អ​
Bayer Munich vs AEK Athens


​ ​
​ក្រុម Bayern Munich អាច​កែប្រែ​ស្ថានការណ៍​ឲ្យ​មាន​លំនឹង​ឡើងវិញ បន្ទាប់​ធ្វើ​មិនបាន​ល្អ ប៉ុន្មាន​ប្រកួត​មុននេះ ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនបាន​ឈ្នះ​សោះ​ក្នុង​៤​ប្រកួត​។ ក្រុម Freiburg បានបញ្ចប់​ស្ថិតិ​ឈ្នះ​របស់​ក្រុម Bayern ដោយ​រកបាន​លទ្ធផល​ស្មើ​កាលពី​ចុង​សប្តាហ៍ កន្លងទៅនេះ​។ គេ​អាច​មើលឃើញ​ក្រុម Bayern មានការ​រីកចម្រើន​ច្រើន ហើយ​មិន​រំពឹងថា ក្រុម AEK Athens នឹង​បង្កបញ្ហា​ច្រើន​សម្រាប់​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ​ទេ​។​
​ ​
​ក្រុម​មកពី​ប្រទេស​ក្រិ​កមួយ​នេះ​មិនទាន់​រកបាន​១​ពិន្ទុ​ក្នុង​ពូ​ល​នៅឡើយ​ទេ ហើយ​វា​មិន​ទំនង​ថា ពួកគេ​នឹង​ទទួលបាន​ពិន្ទុ​នោះដែរ បន្ទាប់ពី​ចាញ់​០-២​ក្នុង​ទឹកដី​ក្នុងជំនួប​ដំបូង​រវាង ក្រុម​ទាំងពីរ​។​
​ ​
​ក្រុម AEK Athens របូត​៨​គ្រាប់​ក្នុង​បី​ប្រកួត​ក្នុង​ពូ​ល ហើយ​ពួកគេ​អាច​រកបាន​២​គ្រាប់​ដែរ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​អន់ Benfica ។​
​ ​
​ក្រុម Bayern Munich អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​១​លើក​ក្នុង​៩​ប្រកួត​ចុងក្រោយ ហើយ​មិន​ទំនង​ថា ពួកគេ​មាន​បញ្ហា​ក្នុងជំនួប​ជាមួយ​ក្រុម AEK ដែល​អាច​រក្សាបាន ឃ្លី​ន​ស៊ីត​៤​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅមុន​ជំនួប​នេះ ប៉ុន្តែ​លទ្ធផល​នេះ កើតមាន​សម្រាប់​ការប្រកួត​ក្នុងស្រុក​តែប៉ុណ្ណោះ​។​
​ ​
​ក្រុម Bayern ចាញ់​១​ប្រកួត​ក្នុងចំណោម​១៣​ប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ពួកគេ​រកបាន​ជ័យជម្នះ​៩​ប្រកួត​ក្នុងចំណោម​នោះ​។ ប៉ុន្តែ​សម្រាប់​ក្រុម AEK Athens វិញ​ប្រកួត​ចាញ់​ទាំងបី​ប្រកួត​ចុងក្រោយ ហើយ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ទេ ក្នុងចំណោម ១២​ប្រកួត​ចុងក្រោយ ស្របពេល​ពួកគេ​របូត​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៧​ប្រកួត ចំណោម​១២​ប្រកួត​។​

​ក្រុម​ក្រិ​កមួយ​នេះ​មាន​ស្ថិតិ​ចាញ់​៩​លើក​ក្នុងចំណោម​១៣​លើក​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ប្រាកដ​ណាស់ ពួកគេ​ប្រាកដជា​ប្រឹងប្រែង​ដើម្បី​រក្សា​មុខមាត់​។ ចាំ​មើលថា តើ​ពួកគេ​អាចធ្វើ​បានល្អ​កម្រិតណា​៕
​ទស្សន​: Bayern Munich 3-0 AEK Athens

Juventus vs Manchester United


​ ​
​ក្រុម Juvnetus មាន​ស្ថិតិ​១០០​ភាគរយ​សម្រាប់​ការប្រកួត​ក្នុង​ពូ​ល​នេះ ហើយ​ពួកគេ​នាំមុខ ដាច់​ក្រុម Manchester United ៥​ពិន្ទុ​។ ពួកគេ​នឹង​ឆ្លងទៅ​វគ្គ​បន្ត​ប្រសិនបើ​ទទួលបាន ជ័យជម្នះ​ក្នុងជំនួប​នេះ​ហើយពីរ​ប្រកួត​ក្នុង​ដៃ​។​
​ ​
​ពួកគេ​មិន​ត្រឹមតែ​ឈ្នះ​ទាំងបី​ប្រកួត​ក្នុង​ពូ​ល​រហូតមកទល់​ពេលនេះ​ទេ ប៉ុន្តែ​ក៏​មិនទាន់​របូត​១ គ្រាប់​ណា​ដែរ​។ ពួកគេ​ចាញ់​តែ​ក្រុម Real Madrid និង​ក្រុម Barcelona ប៉ុណ្ណោះ​ក្នុង ២៦​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​នៅ​រដូវ​កាល​នេះ ក្រុម Juventus ជាថ្មី​ម្តងទៀត​បាន​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខណ្ឌ Serie A ដោយ​ពួកគេ​នាំមុខគេ​ដាច់​៦​ពិន្ទុ ហើយ​ពួកគេ​ឈ្នះ​១០​ក្នុងចំណោម​១១ ប្រកួត​ចុង ក្រោយ​ក្នុង​លី​ក និង​ពាន​ផ្សេងៗ​ទៀត​។ ពួកគេ​គ្របដណ្តប់​ការប្រកួត​នៅក្រៅ​ទឹកដី នៅ​ពហុកីឡាដ្ឋាន Old Trafford ហើយ​នឹងមាន​ទំនុកចិត្ត​ពី​ការយក​ឈ្នះ​ក្នុង​ទឹកដី​។​
​ ​
​ក្រុម​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អាច​នឹង​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង ពូ​ល​នេះ​បណ្តោះអាសន្ន ប្រសិនបើ​ក្រុម Valencia យកឈ្នះ​ក្រុម Young Boys ក្នុង​ទឹកដី​ក្នុងជំនួប​មុន​គ្នា​ប៉ុន្មាន​នាទី​។​
​ ​
​ក្រុម United អាច​យកឈ្នះ​២​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ក្រុម Everton និង​ក្រុម Bournemouth មិនទាន់​ដល់​កម្រិត​ដូចជា​ក្រុម Juventus នោះទេ​។​
​ ​
​ស្របពេល រ៉ូ​ណា​ល់​ដូ (Ronaldo) ត្រូវ​ជួប​ជាមួយ​ក្រុម​ចាស់​របស់ខ្លួន​ជាថ្មី កីឡាករ ប៉ុក​បា ក៏ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ចាស់ Juventus របស់ខ្លួន​ផងដែរ ហើយ​ប្រហែលជា​មិន បដិសេធ​ការ​ត្រឡប់មកវិញ​នោះទេ ប្រសិនបើ​ពិត​ដូចជា​ពាក្យ​ចចាមអារ៉ាម​មែន​នោះ​។ ក្រុម​យូ​ណាយ​ធី​ត​ហាក់ដូចជា​គ្មាន​ឱកាស​តដៃ​ច្រើន​ទេ អំឡុង​ជំនួប​ជើង​ទី​១​ជាមួយ​ក្រុម Juventus ក្នុង​ពូ​ល​នេះ ហើយ​មើលទៅ​ក្រុម​ម្ចាស់ផ្ទះ​ទំនងជា​មានប្រៀប​ច្រើនជាង​៕
​ទស្សន​: Juventus 2-1 Manchester Unite

Manchester City vs Shakhtar Donetsk


​ ​
​ក្រុម Manchester City ចាញ់​ការប្រកួត​បើកឆាក​របស់ខ្លួន​ក្នុង​ពូ​ល​នេះ ប៉ុន្តែ​យកឈ្នះ​២​ប្រកួត​បន្ទាប់​។ ប្រសិនបើ​ឈ្នះ​ក្រុម Shakhtar Donetsk ក្នុង​ទឹកដី​លើក​នេះ វា​នឹងធ្វើ​ឲ្យ​ឱកាស​របស់​ពួកគេ​កាន់តែ​រឹងមាំ​ថែមទៀត ដោយ​មិន​គ្រាន់តែ​ជាប់​ទៅ​វគ្គ​ចាញ់​ធ្លាក់​ទេ ប៉ុន្តែ​ឈ្នះ​ដាច់​គេ​ក្នុង​ពូ​ល​ផងដែរ​។​
​ ​
​ការប្រកួត​ចាញ់​ក្រុម Lyon គឺជា​បរាជ័យ​តែមួយគត់​សម្រាប់ City ចាប់តាំងពី​ខែមេសា​។ City កំពុង​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​បាន​យកឈ្នះ​ក្រុម Southampton ៦-១ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឲ្យ​ស្ថិតិ​របស់​ពួកគេ​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា និង​ជា​ជ័យជម្នះ​ទី​៩​ក្នុង​១០​ប្រកួត​ចុងក្រោយ​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​មិនសូវ​ជា​គួរ​ឲ្យ​ទាក់ទាញ​ទេ ដោយ​ពួកគេ​ធ្លាប់​ចាញ់​បី​ប្រកួត​ជាប់​គ្នា ហើយ​មួយ​ក្នុងចំណោម​នោះ​គឺ​ចាញ់​ក្រុម​ខ្សោយ​។ មុន​បរាជ័យ​ទាំងនេះ ពួកគេ​ធ្លាប់​ឈ្នះ​១៣​ប្រកួត​ជាប់​គ្នា​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដោយ​អត់​ចាញ់ ហើយ​ពួកគេ​រកបាន​២៧​គ្រាប់​ក្នុង​៨​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី និង​ការ​ដណ្តើមពាន​។​
​ ​
​ក្រុម Shakhtar Donetsk កំពុង​ឈរ​នៅ​បាត​តារាង​ក្នុង​ពូ​ល ដោយ​រកបាន​២​ពិន្ទុ​ឆ្លងកាត់​៣​ប្រកួត ប៉ុន្តែ​អាច​នឹង​ស្មើ​ជាមួយ​ក្រុម City ប្រសិនបើ​ពួកគេ​ឈ្នះ​ការប្រកួត​នេះ​។​
​ ​
​រហូតមកទល់​ពេលនេះ ពួកគេ​អាច​តាម​ស្មើ​ក្រុម Hoffenheim បន្ទាប់ពី​ត្រូវ​គូប្រកួត​នាំមុខ​មុន​ចាប់ផ្តើមបាន​៩​នាទី ហើយ​ពួកគេ​ក៏​អាច​ស្មើ​ជាមួយ​ក្រុម Lyon ២-២ ផងដែរ បន្ទាប់ពី​ត្រូវ Lyon នាំមុខ​មុន​២-០ ។​
​ ​
​ក្រុម Shakhtar ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ក្តីសង្ឃឹម​បំផុត​របស់​ពួកគេ​ក្នុង​ពូ​ល​នេះ​មើលទៅ​អាច​នឹង​បាន​លេខ​៣​ច្រើនជាង​។ ក្រុម City មានប្រៀប​ឈ្នះ​ច្រើនជាង​ក្នុងជំនួប​នេះ​៕
​ទស្សន​: Manchester City 3-0 Shakhtar

ទីតាំងផ្សាយពាណិជ្ជកម្ម