រណ្តៅ​កប់ស​ពរួម​ជាង​២០០​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវបាន​រកឃើញ​នៅ​អ៊ីរ៉ាក់​

2590
ចែករម្លែក

រណ្តៅកប់សពរួមជាង២០០ដែលផ្ទុកសាកសពប្រមាណ១២.០០០នាក់ រួមមានស្រ្តីនិងកុមារ ព្រមទាំងជនពិការ ត្រូវបានរកឃើញនៅអ៊ីរ៉ាក់ នៅកន្លែងដែលក្រុមរដ្ឋអ៊ីស្លាមធ្លាប់កាន់កាប់ដ៏ព្រៃផ្សៃអស់ពេល៣ឆ្នាំ។

ពួកអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានបញ្ជាក់អំពីការរកឃើញរណ្តៅសពចំនួន២០២នៅអ៊ីរ៉ាក់ខាងជើងដែលជាកេរដំណែលនៃការគ្រប់គ្រងដ៏រន្ធត់របស់ក្រុមរដ្ឋអ៊ីស្លាម,នេះបើតាមរបាយការណ៍រួមមួយរបស់បេសកកម្មអង្គការសហប្រជាជាតិដែលត្រូវបានបញ្ជូនទៅកាន់អ៊ីរ៉ាក់និងការរិយាល័យអង្គការសហប្រជាជាតិខាងសិទ្ធិមនុស្ស។

ទំហំនៃការសម្លាប់មនុស្សនេះអាចនាំអោយអង្គការសហប្រជាជាតិព្យាយាមនាំក្រុមរដ្ឋអ៊ីស្លាមមកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍។

រណ្តៅកប់សពនេះត្រូវបានជីកនិងកប់សពរង្វង់ឆ្នាំ២០១៤និង២០១៧ ពេលក្រុមរដ្ឋអ៊ីស្លាមកាន់កាប់ផ្នែកខ្លះនៃទីក្រុងទីប្រជុំជនធំៗរបស់អ៊ីរ៉ាក់។

សូមបញ្ជាក់ថា ពេលពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយកាន់កាប់មួយផ្នែកនៃប្រទេសអ៊ីរ៉ាក់និងស៊ីរី ពួកគេបានសម្លាប់និងចាប់ខ្លួនសមាជិកកងកម្លាំងសន្តិសុខនិងសមាជិកគ្រួសាររបស់គេទាំងក្រុមៗ បណ្តេញឬសម្លាប់ក្រុមជនជាតិភាគតិច ចាប់ស្រ្តីនិងក្មេងស្រីមកពីក្រុមសាសនាYazidi ធ្វើជាទាសករ។តំបន់ស៊ីនចា ដែលមានជនជាតិYazidis ប្រមាណ៤សែននាក់រស់នៅ​ត្រូវក្រុមនេះបំផ្លាញចោលខ្ទេចនៅឆ្នាំ២០១៤។

អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សជាង៥.០០០នាក់ត្រូវបានពួករដ្ឋអ៊ីស្លាមចាប់ខ្លួននិងសម្លាប់ចោល ខណៈប្រមាណ៥.០០០នាក់ទៀតបង្ខំអោយធ្វើជាទាសករផ្លូវភេទ។

ផ្នូរសពរួមជាច្រើនត្រូវបានរកឃើញនៅក្នុងខេត្តសាឡាហ៊ូតឌីន របស់អ៊ីរ៉ាក់ កន្លែងដែលពួកសកម្មប្រយុទ្ធបានសម្លាប់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ប្រមាណ១.៧០០នាក់។

ក្រៅពីកប់ក្នុងផ្នូរ ពួករដ្ឋអ៊ីស្លាមក៏បានបោះសពសត្រូវរបស់គេចូលក្នុងទន្លេ ទម្លាក់ចូលក្នុងអណ្តូងឬរូងដី៕ដោយ៖វាសនា

យោងតាមអង្គការសហប្រជាជាតិ អាជ្ញាធរអ៊ីរ៉ាក់បានគាស់រកឃើញសាកសព១.២៥៨ចេញពីរណ្តៅសពចំនួន២៨

ទីតាំងផ្សាយពាណិជ្ជកម្ម