សម្អាត​សរសៃឈាម​ចៀស​ឆ្ងាយ​ពី​ជំងឺ​សរសៃឈាម​បេះដូង​ដោយ​គ្រាន់តែ​ទទួលទាន​អាហារ ទាំងនេះ​ជាប្រចាំ​

1760
ចែករម្លែក

​ជំងឺ​សរសៃឈាម​បេះដូង​កើន ឡើងជា​លំដាប់​មកទល់​សព្វថ្ងៃនេះ​ហើយ​កត្តា​ហានិភ័យ​ចម្បង មួយ​នៃ​ជំងឺ នេះ គឺ​បញ្ហា​នៃ​ការស្ទះ​សរសៃឈាម អាកទែ​។ សរសៃឈាម​អាកទែ ឬ សរសៃឈាម​ក្រហម​ដែល​គ្មាន​សុខភាព ល្អ​មិនអាច​ដឹកនាំ​អុកស៊ីសែន និង​សារធាតុចិញ្ចឹម ចាំបាច់​ពី​បេះដូង​ទៅ កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​បាន ឡើយ​។ ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល អាច​កកើតឡើង​នៅក្នុង​សរសៃឈាម ដែល​បណ្តាលឱ្យ​សរសៃឈាម​រួម​តូច កកស្ទះ​។

បញ្ហា​នេះ​គឺអាច​បង្ក​ជា​ជំងឺ​ស្ទះ សរសៃឈាម​ដែល​នឹង​កាត់បន្ថយ​លំ​ហូរឈាម​នៅក្នុង សរសៃឈាម​អាកទែ​។ ប៉ុន្តែ​កុំ​បារម្ភ ក៏​ព្រោះ​អ្នក​អាច​សម្អាត​សរសៃឈាម​បាន​យ៉ាង​មាន ប្រសិទ្ធភាព ដោយ​គ្រាន់តែ​ផ្លាស់ប្តូរ​របៀបរបប​នៃ ការរស់នៅ និង​របប​អាហារ​ប្រចាំថ្ងៃ​។ ខាងក្រោម​ជា​អាហារ​មួយចំនួន ដែល អ្នក​គួរ​ទទួលទាន​រៀងរាល់ថ្ងៃ ដើម្បី​សម្អាត សរសៃឈាម ហើយ​ចៀស​ឆ្ងាយ ពី​ជំងឺ​សរសៃឈាម​បេះដូង ឬ​បញ្ហា ស្ទះ​សរសៃឈាម​៖
​ ​
១. ខ្ទឹមស​
​ខ្ទឹម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី ដែលនាំឱ្យ​មាន ការស្ទះ​ក្នុង​សរសៃឈាម​។ ដូច្នេះ​ចូរ ព្យាយាម​ទទួលទាន​ខ្ទឹមស​១ ឬ ២​កំពឹស រៀងរាល់​ព្រឹក​នៅពេល​ពោះ​ទទេ ឬ​រួម បញ្ចូល​វា​ទៅក្នុង​អាហារ​ផ្សេងៗ​របស់​អ្នក​។​
​ ​
២. ផ្លែ​ទទឹម​
​ទទឹម គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​វា​អាចជួយ​កាត់បន្ថយ ជាតិ​ខ្លាញ់​ដែល ប្រមូលផ្តុំ​នៅក្នុង​សរសៃឈាម​អាកទែ​។ លើសពីនេះទៅទៀត ផ្លែ​ទទឹម​ក៏​ជំរុញ ការផលិត​អុកស៊ីត​នី​ទ្រិ​ក​នៅក្នុង រាងកាយ ដើម្បី​រក្សា​សរសៃឈាម​ពី​ការស្ទះ​ធ្វើឱ្យ​ឈាម​ហូរ បាន​ស្រួល​។ ទទួលទាន​ផ្លែ​ទទឹម ១ ឬ ២ ជាប្រចាំ ឬ​ទទួល ទាន​ទឹក​ផ្លែ​ទទឹម ដើម្បី​ទប់ស្កាត់ បញ្ហា ស្ទះ​សរសៃឈាម​។​
​ ​
៣. តែ​បៃតង​
​ក៏​មិន​ខុស​អ្វី​ពី​ខ្ទឹមស និង​ផ្លែ​ទទឹម ដែរ តែ​បៃតង​គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ ប្រឆាំង​អុកស៊ីតកម្ម​។ គ្រាន់តែ​ទទួលទាន​តែ​បៃតង​២​ទៅ​៣ ពែង ក្នុង​មួយថ្ងៃ​ជាប្រចាំ ក៏​អាច​កាត់ បន្ថយ​បញ្ហា​នៃ​ការស្ទះ​ក្នុង​សរសៃឈាម បាន​គួរឱ្យកត់សម្គាល់​។​
​ ​
៤. ផ្លែ​បឺ​រ​
​ទោះបីជា​ផ្លែ​បឺ​រ គឺមាន​ផ្ទុក​សម្បូរ ទៅដោយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ជា​ប្រភេទ​នៃ ជាតិ​ខ្លាញ់​ល្អ ហើយ​អាចជួយ​ធ្វើឱ្យ​កម្រិត ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​មាន​ភាពប្រសើរ ឡើង​ដោយ​កាត់បន្ថយ កម្រិត​នៃ​ជាតិ កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ត្រឹមត្រូវ​ក្នុង​ឈាម​អាចជួយ​បំបាត់​ការ ស្ទះ​ក្នុង​សរសៃឈាម​។​ផ្លែ​បឺ​រ​ក៏​ជា​ប្រភព នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ​។ ដូច្នេះ​ចូរ ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​ម្ខាង​រាល់ថ្ងៃ ជាប្រចាំ ដើម្បី​ជៀសផុត​ពី​បញ្ហា​ស្ទះ សរសៃឈាម​។​
​ ​
​ដើម្បី​រក្សាបាន​នូវ​សុខភាព បេះដូង​ល្អ ឬ​ជៀស​ឆ្ងាយ​ពី​បញ្ហា ស្ទះ​សរសៃឈាម​បេះដូង ក្រៅពី​ការ ព្យាយាម​ទទួលទាន​អាហារ​ដូច​បាន រៀបរាប់​ខាងលើ​ហើយ​នោះ អ្នក​ក៏​គួរ បញ្ឈប់​ទម្លាប់​នៃ​ការជក់បារី និង​ទទួល ទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​ផងដែរ​។

ទោះជា​យ៉ាងណា ស្រាក្រហម គឺមាន ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង សារធាតុ resveratrol ដែល​ល្អ​សម្រាប់ បេះដូង​។ ដូច្នេះ​វា​ត្រូវបាន​ណែនាំ​ឱ្យទទួល​ទាន​ស្រា ក្រហម​១​កែវ ជាប្រចាំ សម្រាប់​ស្ត្រី ឬ​២​កែវ ចំពោះ​បុរស ដើម្បី​រក្សាបាន​នូវ​សរសៃឈាម និង បេះដូង​ដែលមាន​សុខភាព​ល្អ ៕ ដោយ​៖ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម