ដំបូន្មាន​ដើម្បី​បរិភោគ​អង្ករសម្រូប​ល្អ​សម្រាប់​សុខភាព​

2705
ចែករម្លែក
  • 2
    Shares

​អង្ករសម្រូប​ត្រូវបាន​ចាត់ទុក ដូចជា​ឱសថ​ព្យាបាល​ជំងឺ​, បញ្ចុះទម្ងន់​ដែល​មនុស្ស​ជាច្រើន មាន​ជំនឿ​ប្រើប្រាស់​។ ក៏ប៉ុន្តែ ពុំមែន​នរណា​ក៏​អាច​ប្រើប្រាស់ និង​យល់​អស់​អំពី ប្រសិទ្ធភាព​របស់​អង្ករ សម្រូប ។​
​ ​
​អង្ករសម្រូប​រក្សាបាន​វីតាមីន ក្រុម ព យ៉ាងច្រើន​ដូចជា B1, B2, B6, វីតាមីន E, ម៉ាញ៉េ​ស្យូ​ម​, ម៉​ង់​ហ្គា​ណេ​ស​, ដែក ។ នេះ​ជា​អាហារ​ផ្ទុក​យ៉ាងច្រើន ជាតិ​សរសៃ និង​វីតាមីន B1 ជួយ សរីរាង្គ​ឆ្អែត​យូរ និង​ល្អ​សម្រាប់​ផ្លូវ​ពោះវៀន ។ ប៉ុន្តែ​តាម​អ្នកជំនាញការ ជីវជាតិ​, ទោះបី​អង្ករសម្រូប​ល្អ តែមួយ​សប្តាហ៍​គួរ​បរិភោគ​តែ​២​ទៅ​៣​ដង ។ ប្រសិន​បរិភោគ​រាល់ថ្ងៃ​, យូរអង្វែង នឹង​បង្ក​ស្ថានភាព​ធ្ងន់​ពោះ​។ ពិបាក​រលាយ ។​
​ ​
​ពិសេស​ពុំមែន​គ្រប់គ្នា សុទ្ធតែ អាច​បរិភោគ​អង្ករសម្រូប ។ ចំពោះ​អ្នក មាន​សុខភាព​ធម្មតា បរិភោគ​អង្ករ សម្រូប​ត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​សុខភាព ប្រសើរឡើង ។ ចំពោះ​ក្មេង​, មនុស្ស ចាស់​, រាងកាយ​ខ្សោយ​, ស្គមស្គាំង​, ស្ត្រី​មានគភ៌​ត្រូវការ​ប៉ូវ​សុខភាព នោះ​មិនគួរ​បរិភោគ អង្ករសម្រូប​ជាប្រចាំ ព្រោះ​អាច​បង្ក​ឱ្យ​ទ្រុឌទ្រោម​សុខភាព និង​ខ្វះ​សារជាតិ​, វីតាមីន ។​
​ ​
​ចំណែក​តាម​ស្ថាប័ន​គ្រប់គ្រង អាហារ និង​ឱសថ​អាម៉េរិក (FDA) ក្មេង និង​មនុស្ស​ចាស់ គួរ​មាន​របប​ជីវជាតិ​មួយ ត្រឹមត្រូវ រួមមាន​អាហារ​ធញ្ញជាតិ ជាច្រើន ដើម្បី​បន្ថយ​បរិមាណ សា​នេ ពី​អង្ករ​ចូល​សរីរាង្គ ។ អាស្រ័យ​ហេតុ នោះ​, ការប្រើប្រាស់​អង្ករសម្រូប​រយៈ ពេល​វែង​អាច​នាំ​ដល់​ជំងឺ​រ៉ាំរ៉ៃ ។ ធ្ងន់ធ្ងរ គឺអាច​នាំ​ដល់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះដូង ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម