សៀមរាប​និង​ក្រុង​ស៊ូ​វ៉ុ​ន​ចុះ​អនុស្សរណៈ​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុ​ន ជំហាន​ទី​៤

694
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ កាលពី​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​បុរី អង្គរ ក្នុង​ក្រុង​សៀមរាប រដ្ឋបាល​ខេត្តសៀមរាប និង ក្រុង​ស៊ូ​វ៉ុ​ន នៃ​សាធារណរដ្ឋ​កូរ៉េ ដែលជា​ក្រុង​សម្ព័ន្ធមេត្រីភាព​នឹង​ខេត្តសៀមរាប បាន​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​អភិវឌ្ឍន៍​ភូមិ​ស៊ូ​វ៉ុ​ន ភ្នំ​ក្រោម ក្នុង​គោលដៅ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភ្នំ​ក្រោម​។​

​ពិធី​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​នេះ បាន​ប្រព្រឹត្តទៅ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត សម្រាប់​ភាគី​ខេត្តសៀមរាប និង លោក យ៉ុម តែ​យ៉ុង អភិបាលក្រុង​ស៊ូ​វ៉ុ​ន ។​
​លោក យ៉ុម តែ​យ៉ុង បាន​ឲ្យ​ដឹងថា ការអភិវឌ្ឍ​ភូមិ​មិត្តភាព ភ្នំ​ក្រោម ស៊ូ​វ៉ុ​ន​នេះ ចាប់ពី​ជំហាន​ទី​១ ដល់​ជំហាន​ទី​២ បាន​ផ្ដោតលើ​ការងារ​អប់រំ អនាម័យ និង បរិស្ថាន ព្រមទាំង​ការផ្គត់ផ្គង់​ស្បៀងអាហារ​ផងដែរ​។

​ក្នុងដំណាក់កាល​ទី​៣ សម​ទ្ធិ​ផល​ដែល​ប្រជាជន​ភូមិ​មិត្តភាព​ភ្នំ​ក្រោម ស៊ូ​វ៉ុ​ន ទទួលបាន​គឺ មាន​អគារសិក្សា ផ្លូវថ្នល់ បង្គន់​អនាម័យ អណ្តូង​ទឹកស្អាត និង លំនៅដ្ឋាន​ជាដើម .។សម​ទ្ធិ​ផល​ទាំងនេះ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាគម​ហែ​ភី​ខាំ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ប្រជាជន​ក្រុង​ស៊ូ​វ៉ុ​ន​ទាំងមូល និង អង្គការ​ឡូ​តិ៍​ធឹ​ស​វើ​ល ខណៈដែល​គម្រោង​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨។

ការបន្ត​ជំហាន​ទី​៤​នេះ គឺ​ផ្តោតទៅលើ​ការបង្កើន​ប្រាក់ចំណូល តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការពង្រឹង​សមត្ថភាព​ប្រជាជន​ក្នុងភូមិ និង ធ្វើការ​កែលម្អ​បរិស្ថាន​រស់នៅ ការផ្តល់​ជំនួយ​ផ្នែក​អប់រំ និង សុខាភិបាល​ជាដើម ។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មាន​ជំនឿ​ជឿជាក់ថា គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ទទួលបាន​ជោគជ័យ ទៅតាម​គោលដៅ​កំណត់ ព្រមទាំង​ជួយ​ជ្រោមជ្រែង​គ្រប់​កាលៈទេសៈ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ខេត្តសៀមរាប ហើយក៏​ជា​វប្បធម៌​នៃ​ការចែករំលែក​ជួយ​គ្នា​ដ៏​ល្អ​ប្រពៃ និង បន្ត​ទំនាក់ទំនង​សម្ព័ន្ធមេត្រី​ភាពជា​មិត្តភាព​សៀមរាប​-​ស៊ូ​វ៉ុ​ន ៕S/

រូបភាពៈ ខេត្តសៀមរាប និង​ក្រុង​ស៊ូ​វ៉ុ​ន ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​
​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុ​ន ជំហាន​ទី​៤៕​គូលែន

 

ទីតាំងផ្សាយពាណិជ្ជកម្ម