រកឃើញ​សារធាតុ​ប៉ះពាល់​សុខភាព​ដាក់​លើ​ចំណីអាហារ​លក់​នៅ​ពិ​ព័រ​ណ៌​ថៃ​

799
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​សារធាតុ​ហាមឃាត់​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ត្រូវបាន​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​រកឃើញ​ក្នុង​ចំណីអាហារ​អាជីវ​ករម​ក​តាំង​ពិ​ព័រ​ណ៌​ថៃ​នៅ​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

លោក​គឹម​ប្រុស​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​និង​អាជ្ញាធរ​ក្រុង​បាន​ចុះទៅ​ពិនិត្យមើល​ចំណីអាហារ​ដែល​អាជីវករ​ថៃ​មក​លក់​ក្នុង​កម្មវិធី​ពិ​ព័រ​ណ៌​ថៃ​។​ជា​លទ្ធផល​ពិតជា​បាន​រកឃើញ​សារធាតុ​ហាមឃាត់​ដាក់ចូល​ទៅក្នុង​ចំណីអាហារ​នាំឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​។​

​លោក​គឹម​ប្រុស​បាន​បញ្ជាក់ថា​ជាក់ស្តែង​មន្ត្រី​ជំនាញ​បាន​រកឃើញ​សារធាតុ​(​ហ្វ​ក​ម៉ា​លីន​)​ច្រើន​ដាក់ចូល​ទៅក្នុង​ចំណីអាហារ​វា​នឹង​អាច​បង្កឱ្យមាន​ផលប៉ះពាល់​មកដល់​សុខភាព​ពេល​យើង​ទទួលទាន​។​ពេល​ចុះទៅពិនិត្យ​នោះ​មន្ត្រី​ដកហូត​បាន​ងៀត​ប​ប៉ែល​ប្រៃ​ផ្អែម​ចំនួន​៤០​គីឡូក្រាម​,​នំ​ធុង​ចំនួន​៥​ធុង​និង​ប្រហិត​ចម្រុះ​១០​គីឡូក្រាម យកទៅ​ដុត​កម្ទេចចោល​៕S/

​រកឃើញ​សារធាតុ​ប៉ះពាល់​សុខភាព​ដាក់​លើ​ចំណីអាហារ​លក់​នៅ​ពិ​ព័រ​ណ៌​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម