​មេជាង​ដាស់​ឱ្យ​លើក​ទូ​ទើប​ដឹងថា​កូនជាង​ស្លាប់​

835
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជាង​កាត់​កញ្ចក់​ម្នាក់​បាន​ដេកស្លាប់​គ​ខណៈពេល​មេជាង​ដើរទៅ​ដាស់​ឲ្យ​ក្រោកពីដំណេក​ស្រាប់តែ​យកដៃ​អង្រួន​ជើង​ដេកស្លាប់​ឡើង​រឹង​ទៅហើយ​មិនដឹង​ស្លាប់​តាំងពី​ពេលណា​។​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជា​ក់ថាស្លាប់​ដោយសារ​ខ្យល់គ​។​

ហេតុការណ៍​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា​ចំណុច​ផ្ទះ​កាត់​កញ្ចក់​មួយកន្លែង​យីហោ​ហេង​លាភ​កាត់​កញ្ចក់​ដែក​ក្នុងភូមិ​ខ្ទរ​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​។

​យុវជន​ដែល​ដេកស្លាប់​ឈ្មោះ​ជា​ប៊ុន​សុង​អាយុ​២៧​ឆ្នាំ​មុខរបរ​ជាង​កាត់​កញ្ចក់​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​តាម​ប្រភពពី​មេជាង​បាន​ឲ្យ​ដឹងថា​ពួកគាត់​មាន​គ្នា​៤​នាក់​រួមទាំង​កូនជាង​ដែល​ស្លាប់​ទិញ​ស្រា​បៀរ​មក​ហូប​អស់​១​កំប៉ុង​ហើយ​អង្គុយ​មើល​ទូរទស្សន៍​រហូតដល់​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​ចូលដេក​រាងខ្លួន​ដោយ​កូនជាង​ខាងលើ​ដេក​ម្នាក់ឯង​។​

​លុះ​ព្រឹក​ឡើងទៅ​ដាស់​ក៏​មិន​ក្រោក​យកដៃ​ទៅ​អង្រួន​ជើង​មើល​រឹង​បាត់ទៅហើយ​ដេកស្លាប់​ផ្កាប់មុខ​លើ​គ្រែ​បាត់ទៅហើយ​។​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូល​រដ្ឋា​ន​និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះមក​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ​បន្ទាប់ពី​ពិនិត្យ​រួចរាល់​ហើយ​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គ​រហើយ​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម