​ប្រទះឃើញ​សព​ស្អុយរលួយ​នៅ​ស្រុក​កែវ​សីមា​

866
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​សាកសព​ស្អុយរលួយ​មួយ ត្រូវបាន​គេ​ប្រទះឃើញ ហើយ​នគរបាល​ក៏​កំពុងតែ​បើក​ការស៊ើបអង្កេត​ស្វែងរក​មូលហេតុ​នៃ​ការស្លាប់​នេះ​។​​សាកសព​ខាងលើ​ត្រូវគេ​ប្រទះឃើញ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​នៅ ចំណុច​ជើងភ្នំ​តូច ស្ថិតក្នុង​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​សាកសព​នោះ​ត្រូវគេ​រាយការណ៍​ថា ជា​បុរស ស្លៀកខោ​ជើង​ស្ទើរ ពាក់​អាវយឺត​ដៃខ្លី ។​នៅ​ជុំវិញ​សព​មាន​បាវ ដាក់​សំបក​ដប មាន​សណ្ឋាន​ដូច​អ្នក​រើស​អេតចាយ​។​ទោះជា​យ៉ាងណា សព​មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោ​ញ​ទេ នគរបាល​កំពុង​បន្ត​ការស្រាវជ្រាវ​៕S/​

​ប្រទះឃើញ​សព​ស្អុយរលួយ​នៅ​ស្រុក​កែវ​សីមា​

ទីតាំងផ្សាយពាណិជ្ជកម្ម