​កសិករ​ស្រុក​កងមាស​មាន​មោទនភាព​ជាមួយ​មុខរបរ​ចិ​ញ្ជឹ​ម​គោ​ថែបំប៉ន​លក់​បន្ត​

1645
ចែករម្លែក
  • 25
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​កសិករ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​កងមាស​ខេត្តកំពង់ចាម​បានសម្រេច​ចាប់យក​មុខរបរ​ប្រមូល​ទិញ​គោ​ពី​តាម​ភូមិ​នានា​យកមក​ចិ​ញ្ជឹ​ម​ថែបំប៉ន​តាម​លក្ខណ​:​បច្ចេកទេស​ឲ្យ​ធំធាត់​ល្អ​។​រយ​:​ពេល​ចន្លោះ​ពី​ពី​រខែក​ន្លះ​ទៅ​បី​ខែ​គឺអាច​ចូល​ស្តង់ដារ​ដែល​ឈ្មួញ​ពេញចិត្ត​ទិញ​យកទៅលក់​បន្ត​នៅតាម​កុងស៊ី​កន្លែង​សម្លាប់​យក​សាច់ និង​តាម​កន្លែង​ហាង​អាជីវកម្ម​គោដុត​នានា​នោះ​។​

​លោក អ៊ិន សុខ​បាន ជា​គ្រួសារ​មាន​មុខរបរ​ចិញ្ចឹមសត្វ​គោ ខាងលើ​នៅ​ភូមិ​ពោធិ​សាលា​ទី​១ ឃុំ ព្រែក​ក្របៅ ស្រុក​កងមាស​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៦ វិច្ឆិកា​នេះ​ថា ជា​ទៀងទាត់​លោក និង​ភរិយា គឺ​អ្នកស្រី ទន់ ចាន់ធូ តែងតែ​ដើរ​ប្រមូល​ទិញ​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ចិញ្ចឹម​តាម​ផ្ទះ ដែលមាន​អាយុ​ចាប់ ប្រាំ​ខែ ដល់ ប្រាំពីរ ឆ្នាំ យកមក​ចិញ្ចឹម​ឲ្យ​ស៊ី​ចំណី​ក្នុង​ក្រោល​តែមួយ​រួមគ្នា​ចំណុះ ៣០ ក្បាល​។​

លោក សុខ​បាន ជា​មន្ត្រី​ពេទ្យសត្វ​ឃុំ​ព្រែក​ក្របៅ​ផង​នោះ បាន​ឲ្យ​ដឹងថា ការទទួលបាន​បទពិសោធ​ន៍​ចិញ្ចឹម​គោ​បំប៉ន​ឲ្យ​ធំធាត់​ល្អ ដើម្បី​លក់​បន្ត​នេះ គឺ​បាន​ចម្លង​រូបមន្ត​ពី​ប្រទេស​ថៃ​មក​។ ក្រោល​ជា​កន្លែង​ចិញ្ចឹម​នេះ លោក​បាន​ទៅ​ចម្លង​រូបមន្ត​នោះ គឺ​គេ​ផ្តល់​ចំណី​ផលិត​ចេញពី​រោងចក្រ​សុទ្ធ ដែល មួយ បេ ឬ​ការុង​ទម្ងន់ ៣០ គីឡូក្រាម​តម្លៃ បួន​ម៉ឺន រៀល​។ ប៉ុន្តែ​មុខ​របរចិញ្ចឹមគោ​បំប៉ន ឲ្យ​ធំធាត់​ដើម្បី​លក់​បន្ត​ចំនួន​ជិត ពីរ ឆ្នាំ​កន្លងទៅនេះ គ្រួសារ​លោក​បាន​កែច្នៃ​ជា​ចំណី​ផ្សំ​លាយ​ចូលគ្នា​ច្រើន​មុខ​វិញ គឺ​កាត់បន្ថយ​ការចំណាយ​។​

​បុរស​វ័យ ៤៤ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​មាន​: ចំណី​សត្វ​ពី​ប្រទេស​ថៃ​ដដែល , កាកសំណល់​របស់​ស្រា​ប៊ៀ​រ​ប្រមូល​ទិញ​ក្នុងស្រុក , ក​ន្ទុ​ក និង​អំបិល​។ ដោយ​ក្នុង​មួយថ្ងៃ​ត្រូវ​ផ្គត់ផ្គង់ នៅពេល​ព្រឹក​នូវ​ចំណី​ជា​ល្បាយ​ទាំងនេះ​ប​ញ្ជូ​ល​គ្នា​ទម្ងន់​ប្រមាណ ៤០០ គីឡូក្រាម ។​សម្រាប់​សត្វ​គោ​ចំនួន​ខាងលើ គឺ​ក្នុង​មួយ​ក្បាល​ត្រូវការ​ចំណី​ប្រហែល​ពី ប្រាំបី ទៅ ១០ គីឡូក្រាម​។ តាមរយ​:​បរិមាណ​ចំណី​បំប៉ន​ទាំងអស់នេះ គឺ​ចំនួន​ពី​រខែក​ន្លះ ទៅ​បី ខែ​នោះ សត្វ​គោ​ទាំងនេះ​ឡើង​សម្បុរស្បែក​រលោង​ភ្លឺ និង​ធំធាត់​ល្អ ដែល​អាច​ទាក់ទាញ​ចិត្ត​ឈ្មួញកណ្តាល មក​តថ្លៃ​ដល់​ក្រោល​តែម្តង​។​

​លោក សុខ​បាន បាន​បន្តថា សាកល្បង​ទូទាត់​បូកបោះ​ចំណូល​ចំណាយ​កាលពី​មួយឆ្នាំ ២០១៧ កន្លងទៅ តាមរយ​:​មុខរបរ​មួយ​នេះ គឺ​សល់​ប្រហែល ប្រាំ ទៅ ប្រាំមួយ​លាន រៀល​។ ដោយ​ប្រមូល​ពី​ប្រជាពលរដ្ឋ​ចិញ្ចឹម​តាម​ផ្ទះ​តម្លៃ​មួយ​ក្បាល មួយ​លាន​កន្លះ ដល់ បី​លាន រៀល សម្រាប់​គោ​អាយុ ២ ដល់ ៧ ឆ្នាំ និង​គោ​សម្រាប់​លក់​ឲ្យ​អាជីវកម្ម គោដុត មួយ​ក្បាល ៥០​ម៉ឺន​រៀល ដល់ មួយ​លាន​រៀល ដែល​ពួកគេ​មាន​អាយុ​ចាប់ពី ប្រាំ​មួយខែ ដល់​មួយឆ្នាំ​នោះ​។​

​លោក នង ម៉េង​ហ៊ាង ប្រធានការិយាល័យ​បសុសត្វ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រោល​ចិញ្ចឹមសត្វ​គោ​បំប៉ន​បែប​លក្ខណ​:​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ចាប់ពី ១៣ ទៅ ៣០ ក្បាល​នេះ មាន​សរុប​ចំនួន ៤៤ កន្លែង​។ ដោយ​មាននៅ​ស្រុក​ចំនួន ប្រាំ មាន​: ស្រុក​កងមាស , ស្រុក​កំពង់សៀម ,​ស្រុក​ព្រៃឈរ ,​ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ​។ ជាមួយ​នោះ​យើង​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ខ្នាត​ធំ​ចំនួន ពីរ កន្លែង គឺ​នៅ​ស្រុក​ស្ទឹងត្រង់​ចំនួន មួយ កន្លែង​មាន​គោ​មេ ៧០០ ក្បាល និង​ស្រុក​ជើងព្រៃ​ចំនួន មួយ កន្លែង​ដែរ​មាន​គោ​មេ​ចំនួន​ជាង ១០០ ក្បាល​។​

​លោក ម៉េង​ហ៊ាង បាន​បន្តថា សព្វថ្ងៃ​ខេត្តកំពង់ចាម​មាន​គោ ក្របី សរុប​ជាង ១០​ម៉ឺន ក្បាល គឺ​ក្នុងនោះ​មាន​គោ​ញី​ជា​មេ​ចំនួន ៨០ ភាគរយ ហើយ​កត្តា​ដែល​គោ​ញី​មានការ​កើនឡើង​នេះ គឺ​កសិករ​បាននាំគ្នា​ជ្រើសរើស​គោ​មេ​ទុក​ចិញ្ចឹម​បង្កើតកូន​លក់​ឲ្យ​ឈ្មួញ​។

​ចំណែក​គោ​ឈ្មោល​ដែល​ខ្សត់​នៅសល់​២០​ភាគរយ​នោះ​គឺ​ដោយសារ​វា​លែង​ជា​កម្លាំង​អូសទាញ​ដ៏​សំខាន់​ដូច​កាលពី អតីតកាល​ទៀតហើយ គឺ​កសិករ​បាននាំគ្នា​ប្រើប្រាស់​គ្រឿងយន្ត​វិញ​។ ម្យ៉ាង​ការ​ខ្សត់​គោ​ឈ្មោល ក៏​អាចជា​កត្តា​នាពេល​បច្ចុប្បន្ន​យើង​មាន​បច្ចេកវិទ្យា​ជឿនលឿន ធ្វើ​សត្វ​គោ​មេ​បង្កើតកូន​តាមបែប លក្ខណ​:​សិប្ប​និមិត្ត​បាន​ច្រើន​ឆ្នាំ​ហើយ​៕S/

សកម្មភាព​ចិញ្ចឹម​ថែបំប៉ន​សត្វ​គោ​រយ​:​ចំណី​កែ​ច្នែ ដើម្បី​បាន​ធំធាត់​ល្អ ហើយ​លក់​ឲ្យ​ឈ្មួញ​ទិញ​លក់​បន្ត​តាម​បណ្តា​កុងស៊ី និង​កន្លែង​អាជីវកម្ម​គោដុត​។​

ទីតាំងផ្សាយពាណិជ្ជកម្ម