​ប្រមុខ​រាជរដ្ឋាភិបាល​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២

1050
ចែករម្លែក

តាកែវ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សំដែង​ចេញ​នូវ​អារម្មណ៍​មិន​សប្បាយចិត្ត ក្នុងពេលដែល​សម្តេច​បា​ន​ធ្វើដំណើរ​ដោយ​រថយន្ត​តាមផ្លូវ​ជាតិ​លេខ ២ ទៅ ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និង​និយោជិត​ប្រមាណ​ជាង​២​ម៉ឺន​នាក់​នៅ​ស្រុក​ទន្លេបាទី ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃទី​៧ ខែ វិច្ឆិកា​នេះ ។ ដោយ​សម្តេច បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ធ្វើការ​ពិភាក្សា​ជាមួយ​ភាគី​កូរ៉េ​ដើម្បី​ដំណើការ​សាងសង់​ផ្លូវ​នេះ​ឲ្យ​បាន​លឿន ។ បើ​យោង តាម​ការបញ្ជាក់​របស់​សម្តេច​គម្រោង​នេះ​មាន​រយៈពេល​ជាង ៥ ឆ្នាំ​មកហើយ ។ សម្តេច​បន្តថា​ប្រសិនបើ​មិន​ធ្វើ​ទេស​ម្តេច​អាច​ពិចារណា​ប្រើប្រាស់​ថវិកាជាតិ ដើម្បី​សាងសង់​ផ្លូវ​នេះ​ដែល​ចំណាយ​ប្រមាណ ២០ ទៅ ៣០ លាន​ដុល្លារ​តែប៉ុណ្ណោះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម