ជិះ​ម៉ូតូ​ទាំង​ស្រវឹងស្រា​ដួល​បាក់ក​ស្លាប់​

862
ចែករម្លែក

​ដោយ:គ្រញូង​/​បាត់ដំបង ៖ ​បុរស​ម្នា​ក់បាន​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​ដោយ​ជិះ​ម៉ូតូ​ទាំង​ស្រវឹងស្រា​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​។​ ហេតុ​​ការណ៍​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​កើ​ឡើង​កាលពី​យប់​ថ្ងៃទី​៦ ​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​​ចំណុច ច្រាប​ក្រហម ភូមិ​ស្រែ​ជី​ពៅ ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ។

លោក​អនុសេនីយ៍ទោ ​ទ្រី ជាតិ ​មន្ត្រី​អាវុធ​ហត្ថ​ស្រុក​សំឡូត​បានឱ្យដឹងថា ​ជន​រងគ្រោះ​​មានឈ្មោះ​ពេជ្រ គឹម​ចេង ភេទ​ប្រុស​អាយុ 33 ឆ្នាំ មុខរបរ ជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​អូរ​រំចេក​លេ​ី ឃុំ​អូរ​សំរិល​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​សម​ត្ង​កិច្ច​ដែល​ចុះទៅ​វាស់​បែង​ថា​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មាក​ឌ្រី​ម​C125​ ពណ៌ខ្មៅ ​ស៊េរី​ឆ្នាំ២០១៨​ពាក់​ស្លាក​លេខ បាត់ដំបង 1AD7637 តែម្នាក់ឯង​ក្នុង​ស្ថាន​ភាពស្រវឹង​ស្រា​។ លុះ​មកដល់​ចំណុច​កើត​​ហេតុ​ បណ្តាលឲ្យ​ដួល​បោប​ក្បាល​ដោយ​ខ្លួនឯង​បាក់ ក ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​​បាត់ដំបង​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​​កណ្តាលផ្លូវ ។​

​បច្ចុប្បន្ន សាកសព​ដឹក​ត្រឡប់មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ម៉ូតូ​រក្សា​ទុក្ខ​នៅ​ប៉ុស្ដិនគរបាល​ឃុំ​មានជ័យ រ​ង់​ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​បញ្ជាក់​ទើប​ប្រគល់ឱ្យ​វិញ​៕B/