​ប្រមុខ​រាជរដ្ឋាភិបាល​ចង់​ឲ្យ​តុលា​ការធ្វើ​សេចក្តីសម្រេច​លើ​សហជីព​ដែល​រង​បណ្ដឹង​ឲ្យ​ចប់​ស្ថាពរ​

648
ចែករម្លែក

តាកែវ​៖​សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារនិងរដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម ធ្វើ​ការងារ​ជាមួយ​ស្ថាប័ន​តុលាការ​ពាក់ព័ន្ធ​ទៅនឹង​សហជីព​មួយចំនួន​ដែល​កំពុងមាន​ពាក្យបណ្តឹង​នៅ​តុលាការ ។ បើ​តុលាការ​មាន​ចំណាត់ការ​គួរតែ​ចាត់ការ​ភ្លាម​ទៅ បើ​គ្មាន​ចំណាត់ការ​ទេ​គួរតែ តម្កល់ទុក​មិន​ចាត់ការ​ទៅ ។

​នា​ជំនួប​ជាមួយ​កម្មករ​-​កម្មការិនី ប្រមាណ​ជាង ២៣.០០០ នាក់​នៅ​ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃទី​៧ ខែ វិច្ឆិកា សម្តេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារនិង​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម ធ្វើ​ការងារ​ជាមួយ​ស្ថាប័ន​តុលាការ ដោយ​សម្តេច​ចង់​ឲ្យ​តុលា​ការធ្វើ​សេចក្តីសម្រេច​លើ​សហជីព​ដែល​រង​បណ្ដឹង​ឲ្យ​ចប់​ស្ថាពរ​ដើម្បី ឲ្យ​ពួកគេ​បំពេញការងារ​ឲ្យ​បាន​ពេញ​សមត្ថភាពពោលគឺ​កុំ​ឲ្យ​សហជីព​ទាំងនោះ​ធ្វើការ​ក្រោម​គំនាប​នៃ​ពាក្យបណ្ដឹង​ ។សម្ដេច ហ៊ុន សែន បាន ​លើកឡើងថាបច្ចុប្បន្ននេះសហជីព​កំពុង​បំពេញការងារ​បាន​យ៉ាង​ល្អ ដោយ​ចេះ​ធ្វើការ​ជាមួយ​ថៅកែ​រោងចក្រ និង កម្មករ​ហើយ​កម្ម ករ និង​ថៅកែ​ក៏បាន​សហការ​ល្អជា​មួយ​សហជីព​ផងដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម