បុរស​ម្នាក់​យក​កូនកាំបិត​អា​រកប្រពន្ធ​ឲ្យ​របួសធ្ងន់ ដោយសារ​ភ្លើង​ប្រចណ្ឌ​

874
ចែករម្លែក
  • 39
    Shares

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់​យក​កូនកាំបិត​អា​រកប្រពន្ធ​ខ្លួនឯង ដោយសារ​ភ្លើង​ប្រចណ្ឌ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ការដ្ឋាន​សាងសង់​សំណង់​អគារ ស្ថិតក្នុង​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សំ ភ័​ណ្ឌ អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​បាកាន ខេត្តពោធិសាត់ និង​ជនរងគ្រោះ​ឈ្មោះ ស្រី​នី អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តមណ្ឌលគិរី បច្ចុប្បន្ន​ទាំងពីរ​នាក់​ជា​កម្មករ​សំណង់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

ប្រភព​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​ជនសង្ស័យ និង​មិត្ត​រួមការ​ងារ​បាន​ទិញ​ស្រា​យកមក​ផឹក​ជុំគ្នា​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​សម្រាក រហូតដល់​ស្រវឹង​រៀងខ្លួន​ ​និង​បាន​បែក​គ្នា​ទៅរក​កន្លែងដេក​។ នៅពេល​ជនសង្ស័យ​ដើរមក​កន្លែងដេក ស្រាប់តែ​ស្តាប់ឮ​ប្រពន្ធ​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​ប្រុស ក៏​ឈ្លោះប្រកែក​គ្នា និង​បាន​បោក​ទូរស័ព្ទ​ចោល​រួច​ទាញ​កូនកាំបិត​អាករ​ប្រពន្ធ បណ្តាល​ឲ្យ​របួសធ្ងន់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ន​គ​របាល​តែម្តង​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​ជនសង្ស័យ​ត្រូវបាន​នគរបាល​ជំនាញ​ឃាត់ខ្លួន និង​បា​នប​ញ្ចូ​ន​មកកាន់​ស្នងការ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕