រុស្ស៊ី​លើក​បញ្ហា​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​

2557
ចែករម្លែក

ក្រុមអ្នកការទូតបាននិយាយថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានរំពឹងថានឹងជួបប្រជុំបិទទ្វារ តាមសំណើរបស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ទី៨ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។

សំណើសុំការពិគ្រោះយោបល់នេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនិយាយថា លោកមិនមានការប្រញាប់ប្រញាល់ពេកក្នុងការដោះស្រាយវិបត្តិអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងទេ។

វាមិនទាន់ច្បាស់ភ្លាមៗទេថាតើរុស្ស៊ីគ្រោងនឹងបង្កើនការជំរុញថ្មីមួយដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងនោះទេ ។ លោក សឺហ្គេ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយកាលពីខែកញ្ញាថា រដ្ឋាភិបាលក្រុងម៉ូស្គូនឹងត្រៀមខ្លួនដើម្បីពិចារណានូវជំហានបែបនេះ។

សហរដ្ឋអាមេរិកបានទទូចថា វិធានការទាំងឡាយដោយរួមទាំងការហាមប្រាមការដឹកជញ្ជូនប្រេងនិងការផ្គត់ផ្គង់ប្រេង ព្រមទាំងការរហាមឃាត់ការនាំចេញវត្ថុធាតុដើមរបស់កូរ៉េខាងជើង ត្រូវបានអនុវត្តយ៉ាងពេញលេញរហូតដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនេះ បានបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលឆ្លងទ្វីបរបស់ខ្លួន។

រុស្ស៊ីនិងចិនបានអះអាងថាកូរ៉េខាងជើងគួរតែទទួលបានរង្វាន់នៃការបន្ធូរបន្ថយទណ្ឌកម្មដើម្បីបញ្ឈប់ការសាកល្បងមីស៊ីលនិងបើកកិច្ចចរចាជាមួយសហរដ្ឋអាមេរិកស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕ដោយ:សុខា/sn

រុស្ស៊ី​លើក​បញ្ហា​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម