នៅ​ព្រឹក​ថ្ងៃនេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំ​ណា ល​និង​ប្រគល់​រង្វាន់​ដល់​សិស្ស​និទ្ទេស A

700
ចែករម្លែក

ដោយ:តារារិទ្ធិ/ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជានា​វេលា ៩  ព្រឹក​ថ្ងៃទី៨  ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​រង្វាន់​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និទ្ទេស A ចំនួន ៤០៨​នាក់​។​

ពិធី​សំណេះសំណាល​និង​ប្រគល់​រង្វាន់​នេះ នឹងធ្វើ ឡើង​នៅ​វិមាន​សន្តិភាព​។​

​សូមបញ្ជាក់ថា​សម័យ​ប្រឡង​២០​សីហា ឆ្នាំ​២០១៨ កន្លងទៅនេះ​មាន​អ្នក​ប្រឡង​ជាប់ ៧៦.០៣៤ នាក់ ស្មើនឹង ៦៧.០៧​ភាគរយ ។ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់ ។​

​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​កម្រិត​និ​ទ្ទេ ស A  សម្តេច​តេ​ជោ ហ៊ុន សែន តែ​បានផ្តល់​កាស​ឲ្យ​ពួកគេ​បាន​ចូលជួប​សំណេះសំណាល​ដោយផ្ទាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម