រថយន្ត ឡង់​គ្រឹ​ស័​របុក​រះក្បាល​នាគ បង្គោល​ភ្លើង ដើមឈើ របង​ថ្ម បណ្តាល​ឲ្យ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោរសន្ធៅ

730
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់ទំនង​ស្រវឹងស្រា​បើករថយន្ត​មួយគ្រឿង​លឿន​ដូច​ហោះ​បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្លូ​ង​ផ្លូវ មិនទាន់​អស់​ល្បឿន​បាន​បន្ត​ទៅបុក​ដើមឈើ​និង​បង្គោល​ឡាក់ ព្រមទាំង​របង​ថ្ម​សាលា បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ចំហៀង និង​ឆេះ​យ៉ាង​សន្ធោរសន្ធៅ។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី យប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​សាលា វិទ្យាល័យ ជាស៊ី​ម សាមគ្គី តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ម្ចាស់​រថយន្ត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ ឡើយ​ពីព្រោះ​បានគេច​ខ្លួន​បាត់ស្រមោល​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត ឡង់​គ្រឺ​ស័​រ មួយគ្រឿង ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV.0079 ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​ហោះ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យបាក់​អស់​ចំនួន​១​កង់ មិនទាន់​អស់​ល្បឿន រថយន្ត​បង្ក បាន​ទៅបុក​ដើមឈើ​បាក់​អស់​មួយ​ដើម​រាប​ដល់​ដី និង​បង្គោល​ឡាក់​បាក់​អស់​៤​ដើម ព្រមទាំង​របង​សាលា វិទ្យាល័យ ជា ស៊ី​ម សាមគ្គី បាក់​អស់​៣​ផ្ទាំង ហើយ​ក្រឡាប់​ផ្ងា​ជើង​ចំហៀង បណ្តាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោរសន្ធៅ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ ។ រងរបួស​តៃកុង​រថយន្ត​រលាត់​ដៃ​បន្តិច​ប​ន្ទួ​ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះមក​កន្លែង​កើតហេតុ ហើយ​ទំនាក់ទំនង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មកដល់​៣​គ្រឿង បាញ់​អស់​ចំនួន​១​គ្រឿង​បាន​រលត់ទៅវិញ​នៅ​វា​លា ម៉ោង​២៣​និង​១០​នាទី នៅ​ថ្ងៃ ខែ ឆ្នាំ​ដដែល​។​រថយន្ត​បង្ក​ឆេះ​ម៉ត់ ខូចខាត​ស្ទើ​តែ​ទាំងស្រុង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ហើយ ក៏​ទំនាក់​ទ​នង​សមត្ថកិច្ច​ជំនាញ​រួចវាស់វែង​យក រថយន្ត​បង្ក​ទៅ​រក្សាទុក ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម