បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ​អេ​ដស៍​តូចចិត្ត​មក​ចងក​សម្លាប់ខ្លួន

1192
ចែករម្លែក

​​ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ អ្នកដើរ​ហាត់ប្រាណ​ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន ដោយ​យក​ខ្សែរ​ក្រវ៉ាត់​មក​ចង​ដោយសារ​មាន​ជំងឺ​ប្រចាំកាយ គឺ​ជំងឺអេដស៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៤​និង​៣០​នាទី ទៀបភ្លឺ​ឈានចូល​ថ្ងៃទី៨ ​ខែវិច្ឆិកា ​ឆ្នាំ២០១៨ ត្រង់ចំណុច​ស្ពាន​លូ​តាម​បណ្តោយ​ផ្លូវ​អង្គរ​ភ្នំពេញ​នៅក្នុង ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។​

​ជនរងគ្រោះ​សាកសព​មានឈ្មោះ​លឹម ង៉​ន់ ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ​ចាប់​ហ៊ួ​យ​នៅផ្ទះ នៅ​លៀវ រស់នៅ​ជាមួយ​ឪពុកម្តាយ​នៅ​ជិត ស្តា​ត​ចាស់ ផ្ទះ​លេខ​២៧ ផ្លូវ៩០០ ឋិត​ក្នុងភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែទី​១ ខណ្ឌឫស្សីកែវ ។​

​បើតាម​សន្តិសុខ​ម្នាក់​បាន​ប្រាប់​ឲ្យដឹងថា គាត់​ទទួលដំណឹង​ពី​អ្នក​ហាត់ប្រាណ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​ខាងលើ​ ហើយក៏​បាន​ប្រាប់​គាត់​គាត់​ក៏បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​នេះហើយ​ ក៏បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ខាង​កោសល​វិ​ច្ឆ័​យ ក៏​ចុះមក​ត្រួតពិនិត្យ​ហើយ​ក្រៅពីនេះ​គឺមាន​បងប្អូន​សាច់ញាតិ​កំពុងតែ​មក​យំ​ស្រែក អាណិតអាសូរ​ដល់​រូបគាត់​។

​ប្អូនប្រុស​ជីដូនមួយ​នៃ​សពបាន​ឲ្យ​ដឹងថា បងប្រុស​របស់គាត់​(​សព​)​នៅ​វា​លា​ម៉ោង​៧ យប់​រូបគាត់​បាន​លេបថ្នាំ កណ្តុល​រួច​ម្តងមកហើយ​តែ​ត្រូវបាន​ឪពុកម្តាយ​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ទាន់ពេលវេលា​ក្រោយ​ពី​ព្យាបាល​រួច​ក៏​យកមក​ផ្ទះ​វិញ​។ ហើយ​ជនរងគ្រោះ​(​សព​) បាន​ចេញពីផ្ទះ​នៅវេលា​ម៉ោង ១០​និង​៣០ នាទី​យប់ មិនដឹង​ទៅ​ទីណា​នោះទេ​សាច់ញាតិ​ដើររក​ដែល​តែ​រក​មិនឃើញ ។ ភ្លឺ​ហើយ​ទើប​ទទួលដំណឹង​ថា​រូបគាត់​បាន​ស្លាប់​ទៅហើយ ជនរងគ្រោះ​សព​មាន​ជំងឺ​ប្រចាំកាយ គឺ​ជំងឺ​អេ​ដ​ស៏​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ខាង​ពិនិត្យ​ទៅ​ដឹងថា​ ពិតជា​ចងក​សម្លាប់ខ្លួន​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​សមត្ថកិច្ច​ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​គ្រួសារ​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​វត្ត​ទួល​អស់លោក​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម