ចិន​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ក្រុងព្រះសីហនុ​

1186
ចែករម្លែក

​ដោយ:​យោធិន/ក្រុង​វូ​ស៊ី-ប្រទេស​ចិន ៖ ​ក្នុង​គោលបំណង​ជម្រុញ និង​បង្កើន​ទីផ្សារការងារ​ក៏ដូចជា​ផ្តល់​ជំនាញ​​ព្រមទាំង​ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​បច្ចេកទេស​ក្រុង​ណាន នី​ង បានប្រកាស​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​បច្ចេកទេស​ពាណិជ្ជកម្ម​នៅ ខេត្ត​ព្រះសីហនុ​រួចរាល់​ហើយ ដែល​ផ្តោតលើ​ការបណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស ដោយបាន​ទទួល​ការយល់ព្រម​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក យ៉ាង ជា​ឈី​ក អនុ​លេខា​បក្ស​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ពាណិជ្ជកម្ម​ទីក្រុង​វូ​ស៊ី បាន ប្រាប់​ដល់​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​ពី​ការបង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ​នៅ​ក្រុងព្រះសីហនុ​ខាងលើនេះ ក្នុងឱកាស​ដែល​ប្រតិភូ​អ្នក​សារ​ពត៍​មាន​កម្ពុជា​ចុះ​បំពេញ​ទស្សនកិច្ច នៅ​វិទ្យាស្ថាន​នា​ក្នុងអំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។

​វិទ្យាស្ថាន​ដែល​បាន​បង្កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ មាន​ឈ្មោះថា SITG ដែល​ផ្តោតលើ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​ធនធានមនុស្ស​។​នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់​លោក យ៉ាង ជា​ឈី​ក​។​

សូមបញ្ជាក់ថា ​ខេត្ត​ព្រះសីហនុ​ដែលជា​តំបន់​ស្នូល​យ៉ាងសំខាន់ សម្រាប់​អ្នកវិនិយោគ​ចិន​បណ្តាក់ទុន​យ៉ាងច្រើន​នោះ ត្រូវបាន​អាជ្ញាធរ​របស់​ប្រទេស​ចិន​បាន​យកចិត្តទុកដាក់ ជាខ្លាំង​ទៅលើ​តម្រូវការ​ជាក់ស្តែង​នៅក្នុង​ខេត្ត ។​

​លោក​បន្តថា “​ថ្ងៃនេះ​ពិតជា​មាន​ដំណឹង​ល្អ ស្របពេល​ជាមួយ​ដំណើរ​ទស្សនកិច្ច របស់​អ្នកព័ត៌មាន​ខ្មែរ គឺ​សម្តេច​តេ​ជោ បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​ល្អប្រសើរ ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​”​។​

​លោក​ថា វិទ្យាស្ថាន​នៅ​ព្រះសីហនុ​បាន​បង្កើត​រួចហើយ ហើយនឹង​បើក​ឲ្យ​និស្សិត​ចូលរៀន​អំឡុង​ឆ្នាំ​២០១៩​ខាងមុខ​។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន​នេះ បានទទួល​និស្សិត​កម្ពុជា​៨​នាក់​មកពី​វិទ្យាល័យ​មួយចំនួន​នៅ​ព្រះសីហនុ ឲ្យ​បន្ត​ការសិក្សា នៅ​ឆ្នាំ​២០១៨​នេះ ក្នុងនោះ​ពួកគេ​បាន​ចាប់យក​មុខជំនាញ​ផ្សេងៗ​គ្នា​។​ ​កញ្ញា សុខ ឌី​យ៉ា មកពី​វិទ្យាល័យ​ព្រៃនប់ បាន​ឲ្យ​ដឹងថា ខ្លួន​បានមក​រៀន​លើ​មុខជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​បានមក​រៀន​នៅទីនេះ​ជាង​១​ឆ្នាំ​ហើយ​។ ហើយ​១​ឆ្នាំ​ជាង​ទៀត នឹង​បញ្ចប់​ការសិក្សា ព្រោះ​ខាង​វិទ្យាស្ថាន​តម្រូវ​ឲ្យ​រៀន​៣​ឆ្នាំ​។ កញ្ញា​បន្តថា ពេល​បញ្ចប់​លើ​មុខជំនាញ​នេះ​នឹង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដើម្បី​រក​ការងារ​ធ្វើ​។​

​បើតាម​ការអះអាង​ពី​អនុ​លេខា​បក្ស​វិទ្យាស្ថាន គិត​ត្រឹម​ឆ្នាំ​២០១៥​មាន​និស្សិត​ខ្មែរ​មក​សិក្សា​១៥០​នាក់​។​
​បច្ចុប្បន្ននេះ​និស្សិត​កម្ពុជា​ចំនួន​៨​រូប មកពី​ខេត្ត​ព្រះសីហនុ​បាននិងកំពុង​សិក្សា​មុខជំនាញ​ផ្សេងៗ​គ្នា នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ពាណិជ្ជកម្ម​ទីក្រុង​វូ​ស៊ីក្នុង​ខេត្ត​ក្វាង ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម