កម្ពុជា​-​ចិន ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់​

1407
ចែករម្លែក

•​ ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​លើ​កិច្ចការ​ច្បាប់ ជា​ផ្នែក​សំខាន់​ក្នុង​ការជំរុញ​អ្នកវិនិយោគទុន​ចិន​ស្វែងយល់​ពី​ច្បាប់​របស់​កម្ពុ​ជាមុន​មក​បណ្តាក់ទុន​កាន់​ច្រើន​នៅ​កម្ពុជា​

ដោយ:​សុផល​/​ភ្នំពេញ ៖ ​គណៈប្រតិភូ​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នៃ​សភា​តំណាង​ប្រជាជន​ចិន បាន​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ភា​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​ការងារ​ច្បាប់​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ លោក លី ហ្វី សមាជិក​គណៈកម្មាធិកា​រ និង​ជា​ប្រធាន​គណៈប្រតិភូ បាន​ចូលជួប​សម្តែង​ការគួរសម​និង​ធ្វើ​សវន​ការ​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ លោក លី ហ្វី សមាជិក​គណៈកម្មាធិកា​រ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ នៃ​សភា​តំណាង​ប្រជាជន​ចិន ថា​បានរួម​ចំណែក​ពូន​ជ្រុំ​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត ជាពិសេស​រវាង​សភា​ប្រទេស​ទាំងពីរ ដើម្បី​ស្វែងយល់ និង​ចែករំលែក​បទពិសោធន៍ អំពី​ការងារ​នីតិកម្ម ការកសាង​ច្បាប់​។​សម្តេច​បាន​សង្កត់ធ្ងន់​ថា “​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” កំពុង​ទទួលបាន​ផ្លែផ្កា​លើ​គ្រប់​វិស័យ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​ភាគី​គណៈប្រតិភូ​បាន​លើកឡើងថា ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​បាន​ឈានដល់​ខួប​៦០​ឆ្នាំ​នៅ​ឆ្នាំនេះ ហើយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​នៃ​ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ជា​បន្តបន្ទាប់​។​

​ក្នុងនាម​រដ្ឋសភា សម្តេច ហេង សំរិន បាន​វាយ​តំលៃ​ខ្ពស់ និង​គាំទ្រ​ពេញទំហឹង ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន​ស្តីពី​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​។​សម្តេច​មានប្រសាសន៍ថា​គម្រោង​សេដ្ឋកិច្ច​សកល​នេះ បាន​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ជួយ​ទាក់ទាញ​វិនិយោគិន និង​ការអភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម​ទេសចរណ៍​មក​ក្នុងប្រទេស​កម្ពុជា​បន្ថែម​ទៀត​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ពី​ចិន​មក​កម្ពុ​ជាមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង​។ ប្រទេស​ចិន ក្លាយជា​ដៃគូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ជា​ប្រទេស​មាន​ទុនវិនិយោគ​ធំ​ទី​១ នៅ​កម្ពុជា​។ ចំណែក​កម្ពុជា​វិញ កាលពី​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ដាក់ ឲ្យ​ប្រើប្រាស់​ប្រាក់​យន់​ចិន ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​។ នេះ​ជា​យន្តការ ដើម្បី​សម្របសម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក លី ហ្វី បាន​ជម្រាប​សម្តេច​ចក្រី​ថា​៖​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នៃ​សភា​តំណាង​ប្រជាជន​ចិន ទើប​បង្កើតឡើង​កាលពី​ខែមីនា ឆ្នាំ​២០១៨​នេះ​។ កម្ពុជា​ជា​ប្រទេស​ទី​១ ដែល​គណៈកម្មាធិការ​ជ្រើសរើស​មក​បំពេញ​ទស្សនកិច្ច​ក្នុងការ​សិក្សា​ស្វែងយល់ ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​កិច្ចការ​ច្បាប់ ដែល​នេះ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការជំរុញ​អ្នកវិនិយោគទុន​ចិន​ស្វែងយល់​ពី​ច្បាប់​របស់​កម្ពុជា ហើយ​ពួកគេ​នឹង​មក​បណ្តាក់ទុន​កាន់​ច្រើន​នៅ​កម្ពុជា​។​

​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​ទាំងពីរ​សម្តេច​ប្រធានរដ្ឋសភា​បានស្នើ​ដល់​គណៈប្រតិភូ ពិភាក្សា​ជាមួយ លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​កម្ពុជា ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​គណៈកម្មកា​រ​ជំនាញ​សភា​ទាំងពីរ ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​៕B/​

ទីតាំងផ្សាយពាណិជ្ជកម្ម