អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ជនជាតិ​កម្ពុជា អាយុ​ពី​១៥​ទៅ ៦៥​ឆ្នាំ ចំនួន​២៦% បាន​ត្រូវ​បំពាន​តាម​អន​ឡាញ​

1351
ចែករម្លែក
  • 8
    Shares

​ដោយ​: សុផល / ភ្នំពេញ​: ការ​ស្រង់​មតិ AfterAccess ដែល​ទើបតែ​ផ្សព្វផ្សាយ​ថ្មីៗ​ក្នុងប្រទេស​កម្ពុជា​ដោយ​LIRNEASIA បណ្ដុំ​អ្នកផ្ដល់​គំនិត​គោលនយោបាយ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​(ICT) និង​ទំនាក់ទំនង​ក្នុង​តំបន់​បានផ្តល់​ទិន្នន័យ​ថ្មីៗ​ទាក់ទង​លើ​ការប្រើប្រាស់​ទូរស័ព្ទ​និង​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុងប្រទេស​កម្ពុជា​។​

AfterAccess គឺជា​ការស្ទង់មតិ​ថ្នាក់ជាតិ ដែល​ធ្វើឡើង​តាមរយៈ​ការសម្ភាសន៍ ប្រជា​ពល​រដ្ន​៣៨,០០៥​នាក់​នៅ​ប្រទេស​ចំនួន​១៨​នៅ​ភាគខាងត្បូង​នៃ​សកលលោក​។​ការស្រាវជ្រាវ​នេះ​ផ្ដោត ទៅលើ​បញ្ហាសំខាន់ៗ ដែល​ទាក់ទង​នឹង ការភ្ជាប់​ជាមួយនឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​និង​អ៊ី​ន​ធើ​ណិ​ត​ដែល អាច​ប្រៀបធៀប​បាន​នៅ​ទូទាំង​សកលលោក​។​
​តាមរយៈ​របាយការណ៍​ការ​ស្រង់​មតិ​របស់ AfterAccess ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​អ៊ីនធឺណិត នៅ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​១៥​ទៅ​៦៥​ឆ្នាំ ចំនួន​២៦% ទទួលបាន​ការបំពាន​ជា​ទម្រង់​ផ្សេងៗ តាមរយៈ​អន​ឡាញ ។​

​របាយការណ៍​នេះ​បានបង្ហាញ​ទៀតថា​ការបំពាន​តាម​អន​ឡាញ​ត្រូវបាន​ធ្វើឡើង​ទៅលើ​ស្ត្រី​ច្រើនជាង (២៩% គឺ​ស្ត្រី​ដែលមាន​អាយុ​ពី​១៥ ទៅ​៦៥​ឆ្នាំ បើ​ប្រៀបធៀប​ទៅ​២៦%​ដែលជា​បុរស​)​។​ការបំពាន​ភាគច្រើន ត្រូវបាន​ធ្វើឡើង​នៅពេលដែល​ពួកគាត់​លេង​បណ្ដាញ​សង្គម​។​ការតាមដាន​ដោយ​សំងាត់​នៅលើ អុ​ី​ន​ធឺ​ណិ​ត ឬ Cyberstalking គឺជា ការបារម្ភ​មួ​ួ​យ របស់​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ស្ត្រី នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​កិច្ចពិភាក្សា​សាធារណៈ​ស្តីពី​ការប្រើប្រាស់​និង​ការទទួលបាន​ICT​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឡឺ​រូ​យា​ល់ លោកស្រី​ហេ​ឡា​នី ហ្កា​ប៉ា​យ៉ា (Helani Galpaya) ដែលជា អ្នកស្រាវជ្រាវ​នាំមុខគេ​ផ្នែក​ស្រង់​មតិ​នៅ​ទ្វីបអាស៊ី និង​ជានា​យក​ប្រតិបត្តិ​របស់ LIRNEASIA បាន​មានប្រសាសន៍ថា​«​បើ​និយាយ​ពី​ភាពជា កម្មសិទ្ធិ​ទូរស័ព្ទ​វិញ កម្ពុជា​ធ្វើបាន​ល្អ​ជាង​ប្រទេស​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​ដែលជា​ប្រទេស​ទាំងនេះ​សម្បូរបែប​ជាង​កម្ពុជា​ទៅទៀត​»​។​ប៉ុន្តែ​បើសិនជា យើង​គិតពី​ការយកចិត្តទុកដាក់ មកលើ​វិស័យ​ទូរគមនាគមន៍ ក្នុង​រយៈពេល​ថ្មីៗ​កន្លងមក ព្រម​ជាមួយនឹង​វិធានការ​យ៉ាងសកម្ម ដែល​ត្រូវបាន​គិតគូរ យ៉ាង​ម៉ត់ចត់ ចំពោះ​ការដាក់​គោលនយោបាយ ការបំពាន​នៅលើ​អុ​ី​ន​ធើ​ណិ​ត​ទាំងនេះ មើលទៅ​អាចជា មូលហេតុ​នៃ​ការបារម្ភ​នេះ​»​។​

​របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ទៀតថា មានតែ ១១​ភាគរយ​នៃ​ចំនួន​ប្រជាជន​អាយុ​ពី ១៥​ទៅ ៦៥​ឆ្នាំ​ទេ ដែល​បាន​និយាយថា ចាស៎ ឬ​បាទ ចំពោះ​សំណួរ​ដែល​សួរថា តើ​គាត់​ស្គាល់​ថា​អ្វី​ទៅជា​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ដោយ​មិន​មានការ​ពន្យល់ថា​តើ​អុ​ី​ន​ធើ​ណិ​ត​ជា​អ្វី​នោះ​។ អី្វ​ដែល​គួរឱ្យ​ចាប់​អារ​ម្ម​ណ៏​នោះ​គឺថា នៅពេល​គេ​សួរ តើ​ពួកគាត់​ប្រើប្រាស់ Facebook, Gmail, Whatsapp និង កម្មវិធី​ដែល​ប្រើ​ដោយ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត អ្នកឆ្លើយ ៣៦​ភាគរយ​នៃ​ចំនួន​ស្ថិតិ​ដដែល​បាន​និយាយថា ពួកគាត់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។​

​ចំណែក​អ្នកគ្រប់គ្រង​ការស្រាវជ្រាវ​ជាន់ខ្ពស់​នៅ LIRNEASIA អា​យេ​ស្សា ហ្សៃ​នូ​ឌី​ន​( Ayesha Zainudeen) បាន​លើកឡើងថា​៖«​អ្វីដែល​យើង​បានកត់សំគាល់​ដំបូងបង្អស់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១២ គឺ​នៅពេលដែល​អ្នកឆ្លើយ​សំនួរ​បាន​ប្រាប់​យើង​ថា ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook មិនមែន​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ទេ​។​

​ការ​ស្រង់​មតិ​របស់ AfterAcess ត្រូវបាន​ធ្វើឡើង​បន្ថែមទៀត​នៅ​ថ្មីៗ​នេះដែរ គឺ​នៅ​ខែកញ្ញា និង​តុលា ឆ្នាំ​២០១៧ បានឱ្យ​ដង​ថា ការកើនឡើង​នៃ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ដែល​ខ្វះ​ការយល់ដឹង​នេះ បាន​បង្ហាញថា ទោះបីជា​សព្វថ្ងៃនេះ​ក៏ដោយ​ប្រជាជន​កម្ពុជា​ជាច្រើន​ដែលមាន​អាយុ​ចាប់ពី ១៥ ដល់ ៦៥​ឆ្នាំ នៅតែ​មិនទាន់មាន​ការយល់ដឹង​គ្រប់គ្រាន់​ថា តើ​អ្វី​ទៅជា​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នោះទេ​?»​។ ចំពោះ​កង្វះ​ការយល់ដឹង​នេះដែរ អ្នក​ដែល​ឆ្លើយ​សំណួរ​ក្នុងការ​ស្រង់​មតិ​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​សំខាន់​ដែល​ពួកគាត់​មិន​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ពីព្រោះ​គាត់​មិនដឹង​ពី​វិធី​ប្រើប្រាស់​វា​ទេ​។​

Zainudeen បាន​និយាយទៀតថា​៖«​វា​ច្បាស់​ណាស់​ថា​ដើម្បី​ឲ្យ​មាន​ប្រជាជន​កម្ពុជា​ប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​កាន់តែច្រើន​ទៀត យើង​ត្រូវបង្កើត​ការយល់​ដឹងថា អ្វី​ទៅជា​អ៊ី​ន​ធើ​ណិ​ត​? ហើយ​តើ​ត្រូវ​ប្រើប្រាស់​វា​ដោយ​របៀប​ណា​?»​។ ប៉ុន្តែ​វា​មិន​មានន័យថា​ប្រជាជន​កម្ពុជា មិន​យល់ដឹង​សោះ​នោះទេ​។ អ្នកប្រើប្រាស់​ទូរស័ព្ទ​កម្ពុជា​ដែលមាន​អាយុ​ពី​១៥ ទៅ​៦៥​ឆ្នាំ ចំនួន​៨៥​ភាគរយ​ប្រើប្រាស់​កម្មវិធី​អ្វីមួយ នៅក្នុង​ទូរស័ព្ទ​របស់គាត់​។​នេះ​គឺជា​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដែល​ធ្វើឡើង​ច្រើនជាងគេ​ក្នុង​បណ្ដា​ប្រទេស នៅ​ទ្វីបអាស៊ី និង​អាហ្វ្រិក ដែល​ត្រូវបាន​ស្រប់​មតិ​។ ម្យ៉ាងទៀត អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ចំនួន​៥២​ភាគរយ​បាន​ប្រាប់ថា ពួកគេ «​តែងតែ​» ស្វែងយល់​ការពិត​នៃ​អ្វីៗ​ដែល​គេ​ចែករំលែក “share” នៅលើ​បណ្ដាញ​សង្គម​។​

​ការរកឃើញ​នេះ គឺជា​ផ្នែក​មួយ​របស់ AfterAccess ដែលជា​ការ​ខំប្រឹងប្រែង​រហូត​ទទួលបាន​ពានរង្វាន់​អន្តរជាតិ ក្នុងការ​ប្រមូល​ទិន្នន័យ នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​បណ្ដាញ​សង្គម​ម​នានា នៅក្នុង​ពិភពលោក​ខាងត្បូង​។

​លទ្ធផល​នៃ​ការស្ទង់មតិ​AfterAccess​នៅ​កម្ពុជា ត្រូវបាន​ចេញផ្សាយ​ដោយ​អង្គការ​ស្រាវជ្រាវ ពី​បច្ចេកវិទ្យា​ពត៌មាន​ក្នុង​តំបន់ ដែលមាន​ឈ្មោះថា LIRNEAsia នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។​
​សូមជម្រាបថា​នៅក្នុង​កិច្ចពិភាក្សា​សាធារណៈ​ស្តីពី​ការប្រើប្រាស់​និង​ការទទួលបាន​ICT​នៅ​កម្ពុជា​មានការ​ចូលរួម​ពី លោក​បណ្ឌិត​កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លោក Jonathan Yap ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​និង​កិច្ចការ​សហការ​របស់​ក្រុមហ៊ុន Smart Axiata លោក Javier Sola ជា​ប្រធាន​ផ្នែក USAID ដែល​ផ្ដល់ជំនួយ​ឲ្យ SPICE នៅ​កម្ពុជា រួមជាមួយ​នឺង លោក Channe Suy Lan អ្នកដឹកនាំ​តំបន់​នៅ​មន្ទីរពិសោធន៍​ច្នៃប្រឌិត InSTEDD នៃ​តំបន់​អាស៊ី​ខាងត្បូង (iLab SEA) ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម