ឆក់​ត្រី​បែរជា​ឆក់​ខ្លួនឯង​វិញ​ស្លាប់​

1022
ចែករម្លែក

ដោយ​: បាយ័ន / ព្រះវិហារ​: កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បុរស​ម្នាក់​បានចេញ​ទៅ​ឆក់​ត្រី​នៅ​ចំណុច​អូរ​ត្រាំ​តឹ​ម ក្រុមហ៊ុន​សិលា​ដា​ម៉ិច ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ តែ​ចៃដន្យ​អាក្រក់​បែរជា​ឆក់​ខ្លួនឯង​វិញ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ជេ​ដ្ឋ ចាន់ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ កម្មករ​ក្រម​ហ៊ុន​សិលា​ដា​ម៉ិច មាន​ប្រពន្ធ​ឈ្មោះ ម៉េង ពៅ អាយុ ៣៤​ឆ្នាំ ស្រុកកំណើត​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បាន​បន្តថា បុរសរងគ្រោះ​ខាងលើ បាន​ចេញទៅ​ឆក់​ត្រី​នៅ​ចំណុច​អូរ​ត្រាំ​តឹ​ម តែដោយសារ​ឆក់​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​វិញ​។ សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម