មន្ត្រី​យោធា​ឈ្មោះ​កែវ សារ៉ាន់ ជួល​គ្រឿងចក្រ​លុប​អូរ​ធម្មជាតិ បំពាន​ច្បាប់

1070
ចែករម្លែក

​​ដោយ:​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី ៖ ​មន្ត្រី​យោធា​ម្នាក់ មានឈ្មោះ​កែវ សារ៉ាន់ ត្រូវបាន​គេ​រិះគន់ថា ខ្លួន​ជាម​ន្ត្រី បែ​ជា​ហ៊ាន​ជាន់ឈ្លី​ច្បាប់ ប្រើ​គ្រឿងចក្រ​លុប​អូរ​ធម្មជាតិ ដើម្បី​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ទៅវិញ​។​

​ការរិះគន់​បានធ្វើ​ឡើង​បន្ទាប់ពី​លោក​កែវ​សារ៉ាន់ ជួល​គ្រឿងចក្រ​លុប​អូរ​ធម្មជាតិ​ចំណុច​ភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​(​ផ្កូ​វ​ក្រវ៉ាត់​ក្រុង​)​កាលពីពេល​ថ្មីៗ​កន្លងទៅ​។​

​ហើយ​បន្ទាប់ពី​មានប្រតិកម្ម​ពី​មហាជន អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ បាន​ចុះ​ហាមឃាត់​គ្រឿងចក្រ​របស់​អ្នកមានអំណាច​ក្នុង​ជួរ​កង​វិស្វក​កម្ម​ម្នាក់​នោះ ដែល​បាន​បញ្ជា​ឲ្យ​កូនចៅ​កាយ​យក​អាច​ម៏​ដី​លុប​អូរ​នឹង​បឹង​ធម្មជាតិ​ពីរ​កន្លែង នា​វេលា​ថ្ងៃទី​ត្រង់ ថ្ងៃទី​០៦ តុលា ២០១៨ ។​

​លោក​ឃន់ អូន អភិបាលរងក្រុង​សែន​មនោ​រម្យ ដែល​បាន​ដឹកនាំ​កម្លាំងចម្រុះ​នឹង​គ្រប់​មន្ត្រី​ជំនាញ​ចុះទៅ​ហាមឃាត់​គ្រឿងចក្រ​ខាងលើ​បាន​ឲ្យ​ដឹងថា​«​ក្រុមការងារ​ចម្រុះ បាន​ចុះ​ឃាត់​គ្រឿងចក្រ​ដែល​កំពុង​ចាក់ដី លុប​អូរ ស្ថិតនៅ​ភូមិ​ចំការ​តែ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ តាម​ការបំភ្លឺ​របស់ ឈ្មោះ ផែង សូរិយា ម្ចាស់​គ្រឿងចក្រ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​ជួល​ឲ្យ​ចាក់ដី​នេះ​គឺ​ឈ្មោះ កែវ សារ៉ាន់​»​។​

​លោក​អភិបាលរងក្រុង​បាន​បន្តថា​«​លោក​បានដាក់​បទបញ្ជា​បញ្ឈប់​គ្រឿងចក្រ​ជាបន្ទាន់ និង​បាន​អប់រំ​ណែនាំ​ជា​អញ្ជើញ​ម្ចាស់​គ្រឿងចក្រ​ទៅ​សាលាក្រុង​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​ថ្នាក់ដឹកនាំ​ខេត្ត​នា​រសៀល​ថ្ងៃ​ដដែល​»​។​
​លោក​ឃន់ អូន បាន​បញ្ជាក់ថា​«​បើ​និយាយ​ពី​រឿង​ច្បាប់​ភូមិបាល រាល់​ដី​ចំនី​អូរ បឹង ធម្មជាតិ ត្រូវមាន​ចម្ងាយ​យ៉ាងតិច​ក៏​ចាប់ពី​២០​ម៉ែត្រ ទៅ​៥០​ម៉ែត្រ ឯណោះ​…​ដូច្នេះ​សកម្មភាព​ខាងលើ​គឺ​ផ្ទុយ​នឹង​ច្បាប់​ហើយ​…»​។​
​ទោះជា​យ៉ាងណា​ករណី​ខាងលើ អាជ្ញាធរ​បាន​ត្រឹម​ហៅ​ម្ចាស់​គ្រឿងចក្រ ទៅធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​ដឹក​ដី​លុប​អូរ នឹង​បឹង បើ​មិន​ព្រម​ថ្ងៃក្រោយ​នឹង​ចាត់វិធានការ​តាមច្បាប់​។​

​នៅ​ថ្ងៃទី​០៨​វិច្ឆិកា​នេះ រស្មី​កម្ពុជា​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោក​កែវ​សារ៉ាន់​បាន​នោះទេ​។​ក្រុម​អ្នក​រិះគន់​សកម្មភាព​លុប​អូរ​ឬ​បឹង​ខាងលើ បញ្ជាក់ថា ដី​ចំណុច​ភូមិ​ចម្ការ​តែ​នេះ ក្រោយពី​ខេត្ត​បានធ្វើ​ផ្លូវ​វៀង​ក្រុង​ឬ​ក្រវ៉ាត់​ក្រុង តម្លៃ​ដីធ្លី​ចំណុច​នេះ ហាក់​ហក់​ឡើង​យ៉ាងគំហុគ ជាហេតុ​ធ្វើអោយ​លោក​កែវ​សារ៉ាន់ លោភលន់​បំពាន​យក​ទាំង​ខុសច្បាប់​បែបនេះ​តែម្តង​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម