យន្តហោះ​ដឹក​អ្នកដំណើរ AirAsia មាន​បញ្ហា​ម៉ាស៊ីន ដោយ​ញ័រ​ខ្លាំង ហោះ​ត្រឡប់​ទៅ​អូស្ត្រាលី​វិញ​

1183
ចែករម្លែក

យន្តហោះ​ដឹក​អ្នកដំណើរ AirAsia ដែល​ហោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី បាន​បង្ខំចិត្ត​ហោះ​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ កាលពី​ថ្ងៃអាទិត្យ ទី​២៥ មិថុនា ដោយសារ​បញ្ហា​ម៉ាស៊ីន ដោយ​អ្នកដំណើរ​ម្នាក់ និយាយថា “​យន្តហោះ​នេះ បាន​ញ័រ​ដូចជា​ម៉ាស៊ីនបោកខោអាវ​អ​ញ្ជឹ​ង​នៅពេលនោះ​”​។​

យន្តហោះ Airbus A330 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Airline របស់​ម៉ាឡេស៊ី​នេះ ដែល​ហោះ​ចេញពី​ទីក្រុង​ភឺ​ត ប្រទេស​អូស្ត្រាលី ទៅ ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​នោះ បាន​មាន​បញ្ហា​ប្រហែល​៩០​នាទី​នៅពេល​ធ្វើដំណើរ​។​

​យន្តហោះ​នេះ បាន​ចុះចត​ដោយ​សុវត្ថិភាព ដោយ​អាកាសយានដ្ឋាន​ក្រុង​ភឺ​ត ដែល​បាន​រាយការណ៍​ថា “​វា​ជា​បញ្ហា​បច្ចេកទេស​”​។​

នេះ​ជាហេតុ​ការណ៍​លើក​ទី​២​ដែល​ជាប់ទាក់ទង​នឹង​យន្តហោះ​ប្រភេទ Airbus A330 នៅ​ប្រទេស​អូស្ត្រាលី​នៅ​ខែ​នេះ ដោយ​យន្តហោះ​ចិន China Eastern បានធ្វើការ​ចុះចត​ក្នុង​គ្រាអាសន្ន​នៅ​ទីក្រុង​ស៊ីតនី​​បន្ទាប់ពី​មាន​រន្ធ​ប្រហោង​ធំ​មួយ​នៅលើ​ម៉ាស៊ីន​មួយ​របស់​យន្តហោះ​នេះ​៕

​យន្តហោះ Airbus A330 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Airline របស់​ម៉ាឡេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម